Reno​ មានថ្មធំ ដល់ថ្នាក់អ្នកអាច​យកទៅណាក៏បាន​គ្រប់ពេល​ ​មិន​សូវខ្វាយខ្វល់​ច្រើន​

  • 2019-09-16 10:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មា​ត​ហ្វូ​ន​ ​វា​បាន​ក្លាយទៅជា​ជំនួយការ​ពិសេស​ដែល​យើង​មិន​អាច​ខ្វះ​បាន​ ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​ ​ប្រកបរបរ​រកស៊ី​ ​អាជីវកម្ម​ ពាណិជ្ជកម្ម​ ​និង​ការកម្សាន្ត​អារម្មណ៍​នានា​។​ ​អាស្រ័យហេតុ​នេះ​ បាន​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំៗ​ ​លំដាប់​ពិភពលោក​ ​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​កែច្នៃ​ ​បច្ចេក​វិទ្យា​ទំនើប​ៗ​ ​ដើម្បី​បំពាក់​នៅក្នុង​ផលិតផល​ស្មា​ត​ហ្វូ​នរ​បស់​ពួកគេ​ ​ស្រប​ទៅតាម​ការ​ចង់បាន​របស់​អតិថិជន​។​

OPPO​ ​Reno​ ​10X​ ​Zoom យកលេង PUBG | ​រូបភាព​៖​ ​Cozy​ ​Dy​ ​Malyneth​ ​

បែបនេះហើយទើប ​OPPO​ ​Reno​ ​ស៊េរី​ ​និង​ ​OPPO​ ​Reno​ ​10X​ ​Zoom​ ​បាន​ផ្តល់​នូវ​បទពិសោធន៍​គ្មាន​ដែន​នៃ​ការ​ទស្សនា​វីដេអូ​ ​ខ្សែភាពយន្ត ឬក៏​ការ​លេង​ហ្គេម​កម្សាន្ត​ ​កាន់តែ​ត្រជាក់​ភ្នែក​ជាមួយ​ ​អេក្រង់​លាត​ពេញ​ ​៦.៦ ​អ៊ិញ​មាន​កញ្ចក់​ការពារ​ ​Corning​ ​Gorilla​ ​Glass​ ​6​។​ ​

​OPPO​ ​Reno​ ​បាន​បំពាក់​នូវ​​កាមេរ៉ា​ក្រោយ​ ​Zoom​ ​បាន​ប្រវែង​វែង​(​ ​60X​ ​Digital​ ​Zoom​)​ ​អម​មក​ជាមួយ​បច្ចេកវិទ្យា​កាត់បន្ថយ​គ្រាប់​(​Noise)​ ​និង​ ​បច្ចេកវិទ្យា​ទប់​លំនឹង​ ​OIS​ ​ធ្វើឲ្យ​វីដេអូ​ដែល​បាន​ថត​ចេញ​មក​ ​កាន់តែ​មាន​លំនឹង​ល្អ​ ​និង​មានគុណ​ភាព​ច្បាស់​ ​ត្រូវចិត្ត​ ​អ្នក​ស្រឡាញ់​ការ​ ​ថតរូប​ ​និង​ថតរូប​វីដេអូ​ ​ទុកជា​អនុស្សាវរីយ៍​ ​និង​​ឯកសារ​ផេ្សង​ ​-​ល​-​។​

​សម្រាប់អ្នក​ដែល​ចូលចិត្ត​ថតរូប​បែប​ស៊ែ​ល​ហ្វី​វិញ​ ​អាច​រីករាយ​ថត​រូប​ស៊ែ​ល​ហ្វី​ ឥតសំចៃដៃ​ឡើយ​តាមចំណង់​ចំណូលចិត្ត​ ​ជាមួយនឹង​ ​កាមេរ៉ា​មុខ​ ​១៦ មេហ្គាភិចសែល (MP)​ ​បំពាក់​នូវ​បច្ចេកវិទ្យា​ ​AI​ ​Beauty​ ​2.1​ ​ដែល​ជួយ​ឲ្យរូ​បភា​ពរ​បស់​លោកអ្នក​ស្រស់​ស្អាត​បែប​ធម្មជាតិ​ ​ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​កម្មវិធី​កែកុន​រូបភាព​ផ្សេងទៀត​សម្រាប់​ជំនួយ​។​

​កាមេរ៉ា​មុខ​បង្កប់ខ្លួន​របស់​ ​OPPO​ ​Reno​ ​ស៊េរី​​អាច​ប្រើប្រាស់​យ៉ាងតិច​ ​២០០ ០០០ (សែន)ដង​​ ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិប​ចូលក្នុង​វិញ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដែល​វា​ធ្លា​ក់​ម្តង​ៗ​។​

OPPO​ ​Reno​ ​10X​ ​Zoom | ​រូបភាព​៖​ ​Cozy​ ​Dy​ ​Malyneth​ ​

​​ក្រៅពី​ជា​ទូរសព្ទ​ដែល​ឆ្លាតវៃ​ហើយ​!​ ​OPPO​ ​Reno​ ​ស៊េរី​ ​មាន​កម្លាំង​ថ្ម​ធំ​គ្រប់គ្រាន់​ ៣៧៦៥ មីលីអំពែម៉ោង(mAh)​ ​លើ​ទូរសព្ទ​ ​Reno​ ​ធម្មតា​ ​និង​​ថាមពល​ថ្ម​ទំហំ​ ​៤០៦៥ មីលីអំពែម៉ោង(mAh)​ ​នៅ​លើ​ទូរស័ព្ទ​ ​Reno​ ​10X​ ​សម្រាប់​ការប្រើ​ប្រាស់​ពេញមួយថ្ងៃ​ ​រួមមាន​ការ​ថតរូប​ភាព​ ​រឺ​ ​វីដេអូ​ ​មើល​ខ្សែភាពយន្ត​ ​រឺ​ក៏​លេង​ហ្គេម​កម្សាន្ត​ដោយ​ពុំ​ចាំបាច់​បារម្ភ​រឿង​អស់​ថ្ម​ ​និង​​ស្ពាយ​ ​Power​ ​Bank​ ​តាម​ខ្លួន​នាំ​តែ​ហត់​ឡើយ​ ឬ​ចង្អៀត​កាបូប​ ​ឬ​ ​ព្រួយបារម្ភ​រក​កន្លែង​សម្រាប់​សាក​ថ្ម​ ​នៅពេល​ចេញក្រៅ​ផ្ទះ​ម្តង​ៗ​។​

អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែល​ ​OPPO​ ​Reno​ ​ស៊េរី​​គឺជា​ស្មាតហ្វូន​ស៊ីវិល័យ​ ​ជួយ​រំលេច​ ​ភាព​ថ្លៃថ្នូរ​ឲ្យ​អ្នកប្រើ​ប្រាស់​ ​ជាមួយនឹង​ពណ៌​ ​Sunset​ ​Rose​,​ ​ពណ៌​ ​Jet​ ​Black​ ​និង​ ​ពណ៌​ ​Ocean​ ​Green​៕​ ​

អត្ថបទ៖ រក្សា