ទី​បំផុត ​កៅអី​អង្គុយ​កីឡាករ​នៅ​ស្ដាត ​ត្រៀម​កែ​លម្អ​ហើយ​

  • 2019-09-17 06:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹកមិញ​នេះ ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​នៅ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ។

ក្នុង​កិច្ច​ប្រជុំ​នោះ​មាន​៣​ចំណុច​ធំ​ៗ​ដោយ​មួយ​ចំណុច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ក៏​មាន​រឿង​កែ​លម្អ​កៅអី​អង្គុយ​របស់​កីឡាករ​ផង​ដែរ ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​រឿង​នេះ។ បើ​តាម​ការ​បង្ហោះ​របស់​សហព័ន្ធ​កិច្ច​ប្រជុំ​ព្រឹកមិញ​នេះ​មាន​៖

១. រចនា​សម្ព័ន​នៃ​អគ្គលេខាធិការដ្ឋាន​របស់ ​ស ប ក

២. ហេដ្ឋារចនា​សម្ព័ន​ទីលានបាល់ទាត់ ​នៅ​តាម​ខេត្ត​ដែល​បាន​កំពុង​សាងសង់ និង​គ្រោង​សាងសង់។

៣. ការ​ត្រៀម​កែ​លម្អ​ និង​សំណើរ​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច​ សម្រាប់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដើម្បី​រៀប​ចំ​កៅអី​អង្គុយ​របស់​ទស្សនិកជន​ និង​កៅអី​បច្ចេក​ទេស​របស់​កីឡាករ ​អាជ្ញា​កណ្ដាល​ និង កំរិត​ពន្លឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ឱ្យ​ស្រប​តាម​លក្ខណ​ស្តង់ដា​បច្ចេកទេស​របស់​ សហព័ន្ធ​បាល់ទាត់​ពិភពលោក​ (FIFA )​និង​ សហព័ន្ធ​បាល់ទាត់​ទ្វីប​អាស៊ី​ (AFC)។

ប៉ុន្មាន​ឆ្នាំ​នេះ​ដែល​កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​ការប្រកួត​ FIFA or AFC ហេដ្ឋា​រចនា​សម្ព័ន​របស់​ពហុ​កីឡដ្ឋាន​ជាតិ​ គឺ​មិនទាន់​សមស្រប​ទៅ​នឺង​លក្ខណ:​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ តែ​ដើម្បី​អោយ​បងប្អូន​អ្នកគាំទ្រ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ បាន​ចូលរួម​ទស្សនា​ផ្ទាល់ ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ស្នើរ​សុំ​អោយ​មាន​ការ​យោគយល់​ពី ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ (FIFA )​និង​ សហព័ន្ធ​បាល់​ទាត់​ទ្វីប​អាស៊ី​ (AFC)​ ព្រោះ​បើ​តាម​លក្ខខណ្ឌ​គឺ​ តំបន់​ក្នុង​កីឡដ្ឋាន​ដែល​មិនមាន​កៅអីអង្គុយ​ត្រឹមត្រូវ​ គឺ​មិន​អនុញ្ញាត​អោយ​លក់​សំបុត្រ​អោយ​ទស្សនិក​ជន​ចូល​មើល​ឡើយ។ ដូច្នេះ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ប្រឈម​បច្ចុប្យន្ន ​សហព័ន្ធ​បាន​ស្នើ​សុំ​លក់​សំបុត្រ​ ដើម្បី​អោយ​បងប្អូន​អាច​ចូល​ទស្សនា​គាំទ្រ​ក្រុម​ជម្រើសជាតិ៕

អត្ថបទ៖ ប្រុស យុទ្ធ