Vivo Nex 3 បំបែកកំណត់ត្រាពិន្ទុនៅលើ Antutu
- 2019-09-18 02:16:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vivo Nex 3 បំបែកកំណត់ត្រាពិន្ទុនៅលើ Antutu
ចន្លោះមិនឃើញ
កាលពីម្សិលមិញ Vivo បានប្រកាស Nex 3 ជាផ្លូវការដែលមានអេក្រង់ទឹកធ្លាក់កោងខ្លាំងស្ទើរតែ ៩០ ដឺក្រេ ហើយថែមទាំងមានកម្លាំងម៉ាស៊ីនកំពូលទៀតផង។
Vivo Nex 3 ភ្ជាប់មកជាមួយ Snapdragon 855+ ដូច Asus ROG Phone II ដែរ ហើយចំពោះម៉ូឌែលធ្វើតេស្តនេះមានរ៉េម ៨ GB និងមាន 5G។ បន្ទាប់ពីដំណើរការតេស្ដរួច Antutu បង្ហាញថា Nex 3 ទទួលបានពិន្ទុរហូតដល់ ៤៩៧៨៥៨ ដែលច្រើនជាង ROG Phone II ៤៩៥១ ពិន្ទុ ។
មូលហេតុដែលអាចនឹងធ្វើឲ្យ Vivo Nex 3 យកឈ្នះ ROG Phone II បានគឺអាចមកពីបច្ចេកវិទ្យាបន្ថយកម្ដៅ vapor chamber ដែលមានវត្តមាននៅលើម៉ូឌែលនេះ៕