5G នៅ​លើ vivo NEX 3 series មានល្បឿនលើស 1 Gbps

  • 2019-09-19 09:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​នេះ ក្រុមហ៊ុន vivo ប្រកាស​បង្ហាញ​នូវ​ស្មាតហ្វូន​ស៊េរីថ្មី NEX 3 របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​ទីក្រុង​​សៀងហៃ​ប្រទេស​ចិន។ ស្មាតហ្វូន​ត្រកូល NEX 3 series នេះ​​មាន​​ភ្ជាប់​ជា​មួយ​នឹង​បច្ចេកវិទ្យា 5G និង 4G ដែល​នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​ភាព​ច្នៃប្រឌិត​ថ្មី និង​ការ​កំណត់​សា​ជា​ថ្មី​ឡើង​វិញ​ទៅ​លើ​ស្តង់ដារ​សម្រាប់​ស្មាតហ្វូន Flagships ជា​ច្រើន​របស់ vivo និង​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​ស្មាតហ្វូន​ជាមួយ​នឹង​ភាព​អស្ចារ្យ​បំផុត​ថែម​ទៀត​ផង។

លោក Spark Ni អនុប្រធាន​​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន vivo បាន​និយាយ​ថា ៖ “ស្មាតហ្វូន​ស៊េរី​ថ្មី NEX 3 series នេះ គឺ​ជា​ការ​បង្ហាញ​អំពី​សក្ខីភាព​នៃ​ការ​តាំង​ចិត្ត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo សម្រាប់​ការ​​ឌីហ្សាញ​ស្មាតហ្វូន​នា​ពេល​ខាង​មុខ និង​ការ​អភិវឌ្ឍ​ថ្មី​នោះ។ វា​បង្ហាញ​អំពី​ការ​បន្ត​ទៅ​លើ​ភាព​ច្នៃ​ប្រឌិត និង​ការ​ឆ្ពោះ​ទៅ​កាន់​ទម្រង់​មួយ​ដែល​គ្មាន​ដែន​កំណត់​នោះ​ទេ​ជាមួយ​នឹង​ភាព​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ការ​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ និង​បទ​ពិសោធន៍​នៃ​ភាព​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​បំផុត​នោះ។"

vivo NEX 3 មាន​ការ​ឌីហ្សាញ​ទៅ​លើ​អង់តែន​ថ្មី​របស់​ក្រុមហ៊ុន vivo ដែល​មាន​ភ្ជាប់​ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​ដែល​ធ្វើ​ការអភិវឌ្ឍ​ដោយ vivo ដូច​ជា​ការ​​ឌីហ្សាញ​ទៅ​លើ 5G-6 អង់តែន​សម្រាប់​​ពង្រឹង​ទៅ​លើ​រលក​សញ្ញា​របស់​វា​។ ជា​មួយ​នឹង​ការ​បំពាក់​នូវ​បន្ទះ​ឈីប​ Snapdragon 855 Plus ដែល​មាន​​បច្ចេកវិទ្យា 5G ដំបូង​បំផុត​របស់ Qualcomm និង​ម៉េមូរី UFS 3.0 ​ល្បឿន​លឿន ​នោះ​​អាច​ឲ្យ​ NEX 3 5G ផ្ដល់​នូវ​សមត្ថភាព​ក្នុង​ការ​គណនា​បាន​លឿន និង​ល្បឿន​នៃ​ការ​ដោនឡូដ​បាន​លឿន​បំផុត​ដែល​មាន​​ជាង ១Gbps និង​ស្ថិរភាព​ទៅ​លើ​បណ្តាញ Network ថែមទៀត។

​បច្ចេកវិទ្យា Dual WLAN Acceleration នៅ​លើ​ស្មាត​ហ្វូន​ស៊េរី​ថ្មី​នេះ​អាច​ប្រើប្រាស់​នូវ​រលក​សញ្ញា Wi-Fi ចំនួន ២​ នៅ​ក្នុង​ពេល​តែ​មួយ​ដើម្បី​ធ្វើ​ការ​បង្កើន​នូវ​ល្បឿន​លឿន​កាន់​តែ​អស្ចារ្យ​ថែម​ទៀត។ vivo ក៏​បាន​ប្រើប្រាស់​នូវ​ថាមពល​ថ្ម​ធំ​ទំហំ​ដល់​ទៅ ៤៥០០ mAh ដែល​មាន​ន័យ​ថា ​​អាច​ប្រើប្រាស់​​បាន​ពេញ​មួយ​ថ្ងៃ។ ជា​ពិសេស​ជា​មួយ​​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន vivo Super FlashCharge 44W និង​បច្ចេកវិទ្យា​សន្សំ​សំចៃ​ថាមពល​ថ្ម C-DRX អាច​ធ្វើ​ការ​ធានា​ទៅ​លើ​ការ​សន្សំសំចៃ​ថាមពល​ថ្ម​បាន​ខ្ពស់​ថែម​ទៀត។

សម្រាប់​ប្រព័ន្ធ Vapor Chamber Cooling System អាច​ធ្វើ​​ឲ្យ​ម៉ាស៊ីន​នេះ​ត្រជាក់​បាន​ល្អ​ ទោះ​បី​ជា​អ្នក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា 5G នេះ​ក៏ដោយ។ NEX 3 5G ​ក៏​មាន​ភ្ជាប់​ជា​មួយ​នឹង RAM ទំហំ 8GB និង12GB ជា​មួយមេម៉ូរី 256GB ហើយ​វា​ក៏​ទ្រទ្រង់​ជា​មួយ​នឹង​ប្រព័ន្ធ NFC ផង​ដែរ។

បើ​និយាយ​អំពី​ផ្នែក​ខាង​ក្រោយ​របស់​ស្មាតហ្វូន NEX 3 5G នេះ ​គឺ​មាន​កាមេរ៉ា​ចំនួន ៣ គ្រាប់​ដែល​ហៅ​ថា ជា​ប្រព័ន្ធកាមេរ៉ា Lunar Ring Camera System ដែល​មាន​កាមេរ៉ា​គោល​ទំហំ 64MP+13MP (Wide-Angle)+13MP (Telescopic) ដែល​​អ្នក​អាច​ធ្វើ​ការ​ផ្ដិត​រូបភាព​បាន​ច្បាស់​មិន​ធម្មតា​នោះ​ទេ។

បន្ថែម​ពី​នេះ​ទៀត​នោះ vivo ក៏​បង្ហាញ​នូវ​កាស​ស្តាប់ Bluetooth ដំបូង​បំផុត​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ដែល​ជា​ម៉ូដែល​ vivo True Wireless Stereo (TWS) ​មាន​ប្រព័ន្ធ​សំឡេង​​ឮ​ច្បាស់​ជា​មួយ​នឹង​បច្ចេកវិទ្យា Qualcomm Bluetooth ថែមទៀតផង។ស្មាតហ្វូន​ស៊េរី​ថ្មី NEX 3 series នេះ​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក អាស៊ី​អាគ្នេយ៍ និង​ទីផ្សារ​ផ្សេង​ទៀត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

អត្ថបទ៖ សុខហេង