កប់! សណ្ឋាគារផ្កាយប្រាំរៀបចំ «ប៊ូហ្វេភូមិខ្ញុំ» លើកដំបូងចុះ ៥០%ថែមកាដូសន្ធឹកទៀតក្នុងឱកាសភ្ជុំនេះ

  • 2019-09-26 03:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹងល្អ! សម្រាប់លោក លោកស្រីដែលមានគម្រោងដំណើរកម្សាន្តមកខេត្តសៀមរាបក្នុងឱកាសភ្ជុំនេះ លែងឈឺក្បាលរឿងមិនដឹងញុំាអីទៀតហើយ!

«ប៊ូហ្វេ ភូមិខ្ញុំ» គឺជាកម្មវិធីពិសេសបំផុតមិនធ្លាប់ពីមុនឡើយ រៀបចំឡើងដោយសណ្ឋាគារផ្កាយប្រាំ បុរីអង្គរ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ។ កម្មវិធីពិសាអាហារនេះ នឹងផ្ដល់ជូននូវអាហារ ៣ ពេលយ៉ាងសម្បូរបែប ជាច្រើនជម្រើសឆ្ងាញ់ៗជាប់ចិត្ត។

កាន់តែពិសេសនោះ គឺការបញ្ចុះតម្លៃដល់ទៅ ៥០% ពីលើថ្ងៃធម្មតា ដូចជា ៖

  • ចំណាយ ត្រឹមតែ ៦.៥ ដុល្លារ សម្រាប់ប៊ូហ្វេពេលព្រឹក
  • ចំណាយ ១២ ដុល្លារ សម្រាប់ប៊ូហ្វេថ្ងៃត្រង់
  • ចំណាយ ១៥ដុល្លារ សម្រាប់ប៊ូហ្វេពេលល្ងាច
  • សម្រាប់ក្មេងពី ៦ ទៅដល់ ១២ ឆ្នាំ បញ្ចុះតម្លៃ ៥០% និងក្រោម ៦ ឆ្នាំ ញុំា FREE។
  • តម្លៃខាងលើគឺមិនរាប់បញ្ចូល ពន្ធ ១០% នៅឡើយទេ។

នៅមានថែមទៀត! លោកអ្នកនឹងទទួលបាននូវកាដូពិសេសៗជាច្រើន ដូចជា ៖

  • FREE ប័ណ្ណចូលហែលទឹក ស្ទីម សូណា ទឹកក្តៅ និង ទឹកត្រជាក់
  • ប័ណ្ណបញ្ចុះតម្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ បុរីអង្គរ
  • ប័ណ្ណបញ្ចុះតម្លៃ ៥០% សម្រាប់អាហារប៊ូហ្វេពេលព្រឹកនៅថ្ងៃធម្មតា
  • មានឱកាសចូលរួមឈ្នះរង្វាន់ជាច្រើនទៀតដែលមានដូចជា ៖ ការស្នាក់នៅដោយឥតគិតថ្លៃសម្រាប់ ៣ ថ្ងៃ ២ យប់, ការស្នាក់នៅដោយឥតគិតថ្លៃសម្រាប់ ២ ថ្ងៃ ១ យប់, និង ប័ណ្ណ ៥០ ដុល្លារសម្រាប់សេវាកម្មស្ប៉ានៅក្នុងសណ្ឋាគារ។

កុំភ្លេចណា៎ ទៅភ្លក់ម្ហូបឆ្ងាញ់សម្បូរបែបជាច្រើនមុខនៅ «ប៊ូហ្វេ ភូមិខ្ញុំ» ទាំងអស់គ្នា។ កន្លែងស្អាត បរិយាកាសញុំាអាហារល្អ ម្ហូបឆ្ងាញ់ពិសា មានអនាម័យខ្ពស់ នឹងធ្វើឲ្យដំណើរកម្សាន្តរបស់អ្នកកាន់តែរំជើបរំជួលបំភ្លេចមិនបាន។

រួសរាន់ឡើង! កន្លែងអង្គុយមានកំណត់ សម្រាប់ព័ត៌មានបន្ថែម ឬបញ្ជាការកក់ទុកមុន សូមទំនាក់ទំនង ៖

  • លេខ ០១៥ ៤៩៧ ២២២ / ០៧៧ ៤៣០ ២២២
  • អ៊ីម៉ែល៖ fb@boreiangkor.com
  • ហ្វេសប៊ុក ៖ Borei Angkor Resort & Spa

អត្ថបទ៖ លីដា