កុមាររួមគ្នា​សម្អាត​បរិស្ថាន ដើម្បីការរស់នៅស្អាត

  • 2019-09-26 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជននៅក្នុងអង្គការសុវណ្ណកុមារបានរៀបចំការសំអាតបរិស្ថាននៅជុំវិញអង្គការរបស់ពួកគេ កាលពីខែសីហា កន្លងទៅ។ ពួកគេចង់ស្វែងរកសកម្មភាពផ្សេងៗ ដើម្បីធ្វើឲ្យ​ការរៀនសូត្រ និងការកម្សាន្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេមានភាពរស់រវើកបន្ថែមទៀត យុវជនអង្គការសុវណ្ណកុមារបានជ្រើសរើសយកការរើសសម្រាម​នៅជុំវិញសហគមន៏របស់គេ។

បន្ទាប់មកអ្នកដឹកនាំយុវជនបានរៀបចំសកម្មភាពនេះ ឡើងដោយស្នើសុំម្ភារៈសំអាត ដែលចាំបាច់ នៅពេលពាក់កណ្តាលថ្ងៃត្រង់យើងក៏បានឃើញភាពស្រស់ស្អាតរបស់សុវណ្ណកុមារបន្ទាប់ពីពួកគាត់សម្អាតរួច។ សកម្មភាព​នេះ គឺជាការរៀបចំលើកទី១ របស់សុវណ្ណកុមារ។

បំពាក់ដោយសម្ភារៈសមស្របសម្រាប់​ការសម្អាតនេះ យុវជនចំនួន៣៥នាក់ ភាគច្រើនមកពីអង្គការសុវណ្ណកុមារបានបែងចែករាល់សម្ភារៈ ដែលអាចកែច្នៃបាន ហើយពួកគេបានកែលម្អរសោភ័ណភាព នៃអង្គការនេះ។

ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០០៣មក បេសកកម្មរបស់អង្គការសុវណ្ណកុមារ ដែលដំណើរការដោយអង្គការអន្តរជាតិ Sovann Komar LLC បានធ្វើឱ្យវដ្ត នៃភាពក្រីក្រថយចុះតាមរយៈការសម្របសម្រួលការបណ្តុះបណ្តាលជំនាញជីវិត និងលើកកម្ពស់វប្បធម៌នៃការពង្រឹងអំណាចរបស់យុវជនក្នុងចំណោមអ្នកដែលកំពុងនៅក្រោមការមើលថែរបស់អង្គការ។

ក្មេងកំព្រារចំនួន៥៥នាក់ និងមនុស្សដែលត្រូវបានគេបោះបង់ចោលហើយមានប្រវត្តិលំបាក កំពុងរស់នៅក្រោមការមើលថែរបស់អង្គការសុវណ្ណកុមារ។ ក្រុមប្រឹក្សាកុមារនៃ Golden Children Inc ជាអង្គការសប្បុរសធម៌មួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលគ្រប់គ្រង Sovann Komar LLC កំពុងតែខិតខំបំពេញតម្រូវការទាំងនេះតាមរយៈកម្មវិធីថ្មីនៃសកម្មភាពលើកកម្ពស់ការផ្តោតលើយុវជនរួមទាំងការធ្វើទស្សនកិច្ចវប្បធម៌ ថ្នាក់កីឡា និងដំណើរកំសាន្តដែលមានភាពសប្បាយរីករាយ។

សកម្មភាពស្រដៀងគ្នានេះបាននឺងកំពុងបន្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥មកដោយផ្តោតជាចម្បងលើការធ្វើឱ្យឧបករណ៍អប់រំអាចចូលទៅដល់សហគមន៍នៅតាមជនបទដូចជាអង្គការកុមារនេះដោយការផ្តល់ធនធានដូចជាថ្នាក់រៀនថ្មីនិងកែលម្អថ្នាក់រៀន តុនិងកៅអី សៀវភៅសម្រាប់បណ្ណាល័យ និងសម្ភារៈការិយាល័យ។

ខណៈដែលឧបករណ៍ទាំងនេះ ត្រូវបានផ្តល់ឱ្យយុវជន នៃសុវណ្ណកុមារ យើងឃើញថាពួកគេមានគំនិតល្អៗជាច្រើនជាងមុនទៀត!

ក្រឡេកមើលទៅអនាគតដូចជាទិវាសម្អាតអង្គការដែរយុវជននៃសុវណ្ណកុមារនឹងដើរតួនាទីជាអ្នកដឹកនាំក្នុងការសម្រេចចិត្តនិងលើកកម្ពស់តម្លៃនៃកម្មវិធី និងសកម្មភាពផ្សេងៗ។

ទិវាសម្អាតអង្គការបានបញ្ចប់ដោយការញុាំភេសជ្ជៈនៅហាងកាហ្វេដែលនៅជិតអង្គការ។ នៅពេលសួរអ្នកដឹកនាំយុវជនម្នាក់នៃអង្គការសុវណ្ណកុមារថាតើនាងមានអារម្មណ៍បែបណា នាងបាននិយាយថា "ថ្ងៃនេះជាពេលវេលារីករាយណាស់!"

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ Sovannkomarmedia@gmail.com

អត្ថបទ៖ វិបុត្រ