Leicester សម្លឹង​កៅអី​ UCL ក្រោយ​បំបាក់​ Newcastle ចាស់​ដៃ​យប់មិញ

  • 2019-09-30 01:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leiceste City បាន​យក​ឈ្នះ​​ក្រុម​មាន​គ្នា​១០​នាក់​ Newcastle United ដោយ​លទ្ធផល​ ៥​ទល់​នឹង​០ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៧។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ថា​កញ្ជ្រោង​បន្ត​ឈរ​លេខ​៣​ក្នុង​តារា​លីគ​កំពូល​ដោយ​ដាច់​ពិន្ទុ Chelsea និង​ Arsenal ​ជា​គូ​ប្រជែង​ Top 4 ចំនួន​៣​ពិន្ទុ​ និង​ដាច់​ United ចំនួន​​៦​ពិន្ទុ​ហៅ​លែង​ឭ​។​ ៥​គ្រាប់​របស់ Leicester ជា​គុណ​សម្បត្តិ​របស់​ Pereira, Ndidi ម្នាក់​១​គ្រាប់​, Vardy ២​គ្រាប់​ និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Dummett។

នៅ​ចុង​សប្ដាហ៍​នេះ​លោក​ Brendan Rodgers​ ត្រូវ​ដឹកនាំ​ Leicester ទៅ​ប្រឈម​មុខ​នឹង​ក្លឹប​ចាស់​ Liverpool ដែល​ជា​ក្រុម​កំពូល​តារាង​ Premier League៕

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី