រថយន្ត​មួយ​ផលិត​ដោយ​ចិន​ មិន​ចាញ់​ Rolls-Royce សូម្បីមេដឹកនាំចិនក៏ជិះ

  • 2019-10-01 06:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​តែង​ដឹង​ហើយ​ថា​ម៉ាក​រថយន្ត​ Rolls-Royce គឺ​​ស្ថិត​នៅ​លើ​គេ​បង្អស់​ក្នុង​រថយន្ត​ប្រភេទ​រថយន្តប្រណីតដែល​រថយន្ត​ប្រភេទ​នេះ​តែង​មាន​តម្លៃ​ថ្លៃ​ មាន​ប្រើ​គ្រឿង​ផលិត​ពី​ឈើ​ប្រណីត​ ហើយ​កៅអី​អង្គុយ​ទូលាយ​។ ក្រៅ​ពី​នេះ​រថយន្ត​មាន​សភាព​ស្ងប់​ស្ងាត់​ ទោះ​បី​វា​មាន​ម៉ាស៊ីន​ V12 ក៏​ដោយ​។

ប៉ុន្តែ​ Rolls-Royce មានគូ​ប្រជែង​មក​ពី​ប្រទេស​ចិន​មាន​ឈ្មោះ​ថា Hongqi ដែល​បក​ប្រែ​មក​ពី​ភាសា​ចិន​ថា​ទង់​ក្រហម​។ រថយន្ត​សំខាន់​ជាង​គេ​ដែល​ពួក​គេ​ផលិត​គឺ​ Hongqi L5 ដោយ​សូម្បី​តែ​ប្រធានាធិបតី​ចិន​លោក​ Xi Jingping ក៏​ជិះ​រថយន្ត​នេះ​ដែរ​។

ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត​នេះ​មាន​បិត​ឈើ​ក្រញូង​ ដៃ​ទាញ​បើក​ទ្វារ​ឡាន​មាន​បិត​ហ្គិច​ពណ៌​ស​ Logo រាង​ផ្កា​ឈូករ័ត្ន​ធ្វើ​អំពី​មាស​បិត​នៅ​កណ្ដាល​ចង្កូត​ ហើយ​មាន​អេក្រង់​ Touch Screen នៅ​ចំ​កណ្ដាល​។ រថយន្ត​មាន​ Option ម៉ាស៊ីន​ពីរ​គឺ​ ម៉ាស៊ីន​ V8 មាន Turboទំហំ ៤ លីត្រ ហើយ​ម៉ាស៊ីន​ V12 ទំហំ ៦ លីត្រ​។

រថយន្ត​នេះ​គឺ​ផលិត​សម្រាប់​កាត់​បន្ថយ​ការ​នាំ​ចូល​នៃ​រថយន្ត​ផលិត​ដោយ​បរទេស ដោយ​សារ​ចិន​គឺ​ជា​ប្រទេស​លេខ​មួយ​ក្នុង​ការ​នាំ​ចូល​រថយន្ត​ប្រភេទ​ Luxury​។ ក្រុមហ៊ុន​ Hongqi នេះ​គឺ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចាស់​ជាង​គេ​ក្នុង​ប្រទេស​ចិន​ដែល​ចាប់​ផ្ដើម​ផលិត​រថយន្ត​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥៨​ ហើយ​ក្រុមហ៊ុន​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល​ចិន ១០០%៕

អត្ថបទ៖ សុខ វេងឈាង

អត្ថបទថ្មី