លេចចេញលក្ខណៈពិសេសលើស្មាតហ្វូនកាមេរ៉ា​ក្រោយ ៤​ កូនកាត់របស់ Oppo

  • 2019-10-05 10:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខណៈ​ដែល​មានការ​បែកធ្លាយ​នូវ​សមាស​ភា​ពប​ណ្តើរៗ​​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​OPPO​ ​Reno​ ​2F​ ​ដែល​កើត​ចេញពី​​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ ​F​ ​Series​ ​និង​ ​Reno​ ​Series​ ។

​ស្មា​ត​ហ្វូ​នកូ​នកា​ត់​រូប​នេះ​ ​នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ ៤​ ​ផ្ទៃរាប​ស្មើ​មិន​សឹក​ឡេន​​ស្រដៀងគ្នា​នឹង​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់​ ​Reno​ ​Series​។​

រូបរាងពាក់កណ្ដាលនៃស្មាតហ្វូន Reno 2F

​កាមេរ៉ា​មេ​ Reno 2F ​មាន​ទំហំ​ ​៤៨MP​ ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ ​Ultra​ ​Night​ ​Mode​ ​2.0​ ​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។​ ​កាមេរ៉ា​ទី ២ ​មាន​ទំហំ​ ​៨MP​ ​ថត​បាន​មុំ​ធំ​ទូលាយ​ ​(​Wide​-​angle​)​ អាច​ថតរូប​មនុស្ស​ទូទៅ​ ​ឃើញ​ខ្ពស់​ស្លី​ម​ស្អាត​ ​ថតរូប​ជួបជុំ​គ្រួសារ​ ​រឺ​ការ​ជួបជុំ​នៅ​តុ​អាហារ​​ដោយ​ងាយស្រួល។ ​ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា10x​ ​Digital​ ​Zoom​ ​ថែមទៀត​ផង​​។​ ​កាមេរ៉ា​ទី៣ ​ ​និងទី ៤ ​មាន​ទំហំ​ ​២MP​ ​អាច​ថត​រូប​បែប​ស​ខ្មៅ​ ​និង​ ​បែបភាព​យន្ត​ ​ស្អាត​គ្រប់​ប្លង់​។​ ចំណែក​ឯកា​មេ​រ៉ា​មុខ​ បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ​ ​១៦MP​ ​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ ​Beauty​ ​Mode​ ​និង​ ​Panoramic​ ​Light​ ​Effect​ ​ថតរូប​ ​Selfie​ ​ស្អាត​កប់​សារី​។​ ​

រូបខាងមុខ

​ក្រៅពី​នេះ​ ​OPPO​ ​Reno​ ​2F​ ​នឹង​មាន​រចនាបថ​ ​ស្រស់​ស្អាត​ ​ទាន់សម័យ​​មាន​អេក្រង់​លាត​ពេញ​ទំហំ​ ​6.5​”​AMOLED​ ​គ្មាន​ដំណក់ទឹក​ ​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ​ ​គ្មាន​ចោះ​រន្ធ​ ​រី​ឯ​ផ្នែក​ខាងក្រោយ​ត្រូវ​បាន​រចនា​ចេញ​មក​ឡើង​រលោង​ ​ប៉ុន្តែ​​ងាយស្រួល​ចាប់កាន់​ ​ដោយ​កញ្ចក់​ ​EGG​ ​ស្វិត​រឹង​មុំា​ ​ធន់​មិន​ងាយ​ប្រេះ​បែក​ ​ក្រោយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជាច្រើន​ដង​ ​និង​ ​អម​មក​នូវ​ការ​ឌីហ្សាញ​ ​Logo​ ​ដែល​ស៊ី​មី​ទ្រី​គ្នា​ចំ​កណ្តាល​ ​និង​ Upgrade​ ​ជា​អក្សរ​ ​Designed​ ​for​ ​Reno​ ​សម្រាប់​ ​OPPO​ ​Reno​ ​ជំនាន់​ថ្មីនេះ​តែម្តង​។​

​កុំ​ភ្លេច​តាមដាន​នៅ​ទីនេះ​៖

​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​ ​គឺ​ការ​ឆ្លុះបញ្ចាំង​នូវ​ភាព​ជោគជ័យ​ ​និង​ការវិវត្តន៍​ផ្នែក​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​ស្មា​ត​ហ្វូ​នរ​បស់​ ​OPPO​ ​គ្រប់​ស៊េរី។​ ​ជាពិសេស​គឺ​ ​OPPO​ ​F​ ​Series​ ​និង​ ​Reno​ ​Series​ ​រហូត​មាន​ជាទី​បន្ទាប់​​យ៉ាង​ក្បោះក្បាយ​ពីសំណាក់​ ​ក្រុមការងារ​​បុគ្គលិក​​អ្នកគាំទ្រ​ ​និង​​ឯកអគ្គ​រាជទូត​សុឆន្ទៈ​របស់​ ​OPPO​។​

​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ ​OPPO​ ​F11​ ​Pro​ ​ដែល​បាន​ដាក់​លក់​ជា​ផ្លូវការ​ ​នា​ខែ​ឧសភាព​ ​២០១៩​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​ពីសំណាក់​អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ននៅ​កម្ពុជា​ ​និង​ ​ពិភពលោក​ ​ដោយសារ​វា​មាន​រូបរាង​ស្អាត​ ​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ដំបូង​គេ​​និង​​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​ថតរូប​ស្អាត​នៅពេល​យប់​។​

​ចំណែក​ឯ​ស្មា​ត​ហ្វូ​ន​ស៊េរី​ខ្ពស់​ ​OPPO​ ​Reno​ ​ដែល​បាន​បង្ហាញខ្លួន​ ​កាលពី​ពាក់កណ្តាល​ឆ្នាំ២០១៩​ ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ស្មា​ត​ហ្វូ​ន​ល្អឥតខ្ចោះ​ដែល​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត​ ​ទាន់សម័យ​​តំណាង​ឲ្យ​ការ​តស៊ូ​ ​និង​​ភាព​ច្នៃប្រឌិត​ខ្ពស់​។​ ​អតិថិជន​មិន​តិច​ទេ​ដែល​សរសើរ​សមត្ថភាព​នៃ​ស្មា​ត​ហ្វូ​ន​ ​Reno​ ​ស៊េរី​ ​មិន​ដាច់​ពី​មាត់​ទាំង​បច្ចេកវិទ្យា​ ​10x​ ​Hybrid​ ​Zoom​ ​និង​ ​60x​ ​Digital​ ​Zoom​ ​រួមផ្សំ​ជាមួយនឹង​រូបរាង​ស្អាត​។​

រំឮកដែរថា កាលពី​យប់​ថ្ងៃទី​ ​៤​ ​តុលា​ ​២០១៩​ ​ក្រុមហ៊ុន​​ទូរសព្ទ​ដៃ​ ​OPPO​ បាន​ប្រារព្ធ​ពិធី​គម្រប់​ខួប ៣ ឆ្នាំ​និង​អបអរសាទរ​ជ័យជំនះ​ចំណាត់ថ្នាក់​ជួរមុខ​គេ​​នៅ​កម្ពុជា​​ ​ក្នុង​សណ្ឋាគារ​ ​Garden​ ​City​ ​វិ​មាន​ឈ្នះ​ៗ​។​

​កម្ម​វី​ធី​នេះ​​មាន​សភាព​អ៊ូអរ​ ​អធិកអធម​​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ថ្នាក់ដឹកនាំ​ ​ក្រុមការងារ​ ​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ ​តារា​កិ​តិ្ត​យស​ ​ឯកអគ្គ​រាជទូត​សុឆន្ទៈ​ ​(​Brand​ ​Ambassadors​)​ ​និង​​ដៃគូ​រស​ហកា​ររបស់​ ​OPPO​ ​ទាំងអស់​​សរុប​ជាង​ ​៣៥០ ​នាក់​។​ ​កម្មវិធី​ពិសេស​នេះ​ ​ត្រូវ​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​ក្រោមក​ម្រ​ភោជនីយ​ហារ​សាមគ្គី​គ្រួសារ​ ​OPPO​ ​ការ​ប្រគល់​ពាន់​រង្វាន់​សម្រាប់​បុគ្គលិក​ឆ្នើម​ ​បុគ្គលិក​បម្រើការ​នៅ​ ​OPPO​ ​យូរឆ្នាំ​ ​(​ចាប់ពី ៣ ឆ្នាំ)​ ​ការ​ថតរូប​ជុំគ្នា​​និង​ការ​រាំ​លេងកម្សាន្ត​៕

អត្ថបទ៖ រក្សា