បះសក់​ជាមួយ​គម្លាត​ទ្រព្យ​សម្បត្តិ​ដ៏​ហួសហេតុ​រវាង Justin Bieber និង​ប្រពន្ធ

  • 2019-10-07 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​ប្រៀបធៀប​​នឹង​ទ្រព្យសម្បត្តិ​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ Justin Bieber ទ្រព្យ​សម្បត្តិ​របស់​ប្រពន្ធ​លោក​មើល​ទៅ​មាន​តិច​តួច​បំផុត។

ក្រោយ​ពេល​ពន្យារ​ពេល​ជា​ច្រើន​លើក​ច្រើន​សារ នៅ​ទីបំផុត កំពូល​តារា​ចម្រៀង​យុវវ័យ Justin Bieber និង​ប្រពន្ធ​ដែល​ជា​តារា​ម៉ូដែល Hailey Baldwin ក៏​ដឹក​ដៃ​គ្នា​ចូល​រោងការ​បាន​សម្រេច​ហើយ។ ក្រៅ​ពី​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២ ទ្រព្យ​​សម្បត្តិ​របស់​ពួក​គេ​ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ដូច​គ្នា។ ទោះ​បី​ជា​មាន​អាយុ​ស្របាល​គ្នា​ក៏​ដោយ តែ​ទ្រព្យ​របស់​អ្នក​ទាំង​២​មាន​ភាព​ខុស​គ្នា​ខ្លាំង ដោយ​ខាង​ប្រុស​គឺ​មាន​​ប្រៀប​ជាង​ដាច់។

ទ្រព្យ​សម្បត្តិ​របស់ Hailey Baldwin៖

ចំណូល​របស់​ម៉ូដែល​ស្រី​វ័យ​ក្មេង​រូប​នេះ ភាគ​​ច្រើន​បាន​មក​ពី​ការ​ដើរ​ម៉ូដ និង​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ម៉ាក​ខោអាវ​នានា។ ឆ្នាំ​២០១៤ ​នាង​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ម៉ូដែល Ford Models និង IMG Models នៅ​ឆ្នាំ​២០១៦ ដែល​គេ​រំពឹង​ថា​នាង​រក​បាន​ប្រមាណ​៣​លាន​ដុល្លារ​ពី​ផលិតកម្ម​២​នេះ។ ក្រៅ​ពី​នោះ នាង​ក៏​រក​បាន​ចំណូល​ពីការ​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​ និង​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​ជា​ដើម។

ទ្រព្យ​សម្បត្តិ​របស់ Justin Bieber៖

ចាប់​ផ្ដើម​ល្បី​ឈ្មោះ​តាំង​ពី​អាយុ​ដប់​ជាង នៅ​ពេល​នេះ កំពូល​តារា​ចម្រៀង Justin Biber ត្រូវ​បាន​គេ​សន្ឋិដ្ឋាន​ថា សល់​លុយ​២៦៥​លាន​ដុល្លារ។ ចិញ្ចៀន​រៀបការ​ដែល​លោក​ជូន​ប្រពន្ធ​ក្នុង​ថ្ងៃ​រៀបការ​​មាន​តម្លៃ​ប្រមាណ​៦០​ម៉ឺន​ដុល្លារ។ គេហដ្ឋាន​ថ្មី​ដែល​លោក​ទិញ​ដើម្បី​រស់​នៅ​ជាមួយ​ប្រពន្ធ​មាន​៥​បន្ទប់​គេង ៧បន្ទប់​ទឹក មាន​បណ្ណាល័យ និង​រោង​ភាពយន្ត​ក្នុង​ផ្ទះ​ស្រាប់ ហើយ​មាន​តម្លៃ​៨,៥លាន​ដុល្លារ។ ទោះ​បី​ជា​ត្រូវ​បាន​គេ​សង្ស័យ​ថា រៀបការដោយ​សារ​មើល​ឃើញ​ទ្រព្យ​របស់​ប្ដី​ក៏​ដោយ តែ​គូ​ស្នេហ៍​វ័យ​ក្មេង​នេះ​នៅ​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម និង​មិន​ខ្វល់​នឹង​សម្ដី​អ្នក​ដទៃ​​នោះ​ឡើយ៕

​ចុចអាន៖ ​​ បង្ហាញ​មុខ​មិន​ដល់​២​នាទី Yoona ធ្វើ​ឲ្យ​កក្រើក​កម្រាល​ព្រំ​ក្រហម​ព្រោះ​ស្អាត​ពេក

ប្រភព៖ Guu   ប្រែ​សម្រួល៖ Caramel