ខណៈ​កីឡាករ​សល់​តែ ១១ ក្លឹប Malaga ក៏​សម្រេច​ធ្វើ​រឿង​ម្យ៉ាង​

  • 2019-10-09 12:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Malaga ដែល​ជា​ក្លឹប​នៃ​លីគ​លំដាប់​ទី២ អេស្ប៉ាញ​ បាន​ដាក់​ពាក្យ​ស្នើសុំ​ស្ថាប័ន​បាល់ទាត់​លីគ​ទី២ អេស្ប៉ាញ ឲ្យ​ពន្យារ​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Cadiz ដោយសារ​តែ​ក្លឹប​ខ្លួន​កំពុង​មាន​វិបត្តិ​ខ្វះ​កីឡាករ​។

កីឡាករ​ឈុត​ទី១ របស់​ក្លឹប​នេះ ចំនួន​រហូត​ដល់​ទៅ ១៣​រូប​ បាន​អវត្តមាន ដោយ ៦រូប ជាប់​ក្នុង​កាតព្វកិច្ច​ជម្រើស​ជាតិ ៦រូប​រង​របួស និង​ ១​រូប​ទៀត​ត្រូវ​បាន​ជាប់​បម្រាម។

បើ​តាម​សារព័ត៌មាន Goal ស្ថាប័ន Segunda Division (លីគ​លំដាប់​ទី២) ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឆ្លើយតប​សំណើ​របស់​ក្លឹប​ Malaga ក្នុង​ពេល​ឆាប់ៗ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Malaga គិត​ត្រឹម​ពេល​នេះ​ដែរ​កំពុង​តែ​ស្ថិត​នៅ​តំបន់​កាត់​ចេញ​នៃ​លីគ​លំដាប់​ទី​២ អេស្ប៉ាញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី