ហេតុផល​អស្ចារ្យ ​កម្ពុជា​អាច​ធ្វើ​ឱ្យ​ផ្អើល​ពិភព​លោក ប៉ះ​អ៊ីរ៉ង់​យប់​នេះ​

  • 2019-10-10 03:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ៊ីរ៉ង់ ​នឹង​បើក​កីឡដ្ឋាន​យក្ស​របស់​ខ្លួន ស្វាគមន៍​ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។ ​នេះ​ជា​ជំនួប​មួយ​ដែល​មើល​ទៅ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង រវាង​កម្រិត​លេង​របស់​អ៊ីរ៉ង់ ​និង​ក្រុម​ភ្ញៀវ​កម្ពុជា ​ព្រោះ​ក្រុម​ម្ចាស់​ផ្ទះ​ជា​គីឡូ​លេង​នៅ World Cup ​ជុំ​ផ្ដាច់​ព្រ័ត្រ​ទៅ​ហើយ។

​ទោះ​ជា​មើល​ទៅ​កម្រិត​នៅ​ឆ្ងាយ​គ្នា​មែន តែ​តាម​ការ​លេង​ជាក់​ស្ដែង​នា​ពេល​បច្ចុប្បន្ន ​ក្រុម​អ៊ីរ៉ង់​ក៏​អាច​នឹង​ពិបាក​ហូប​កម្ពុជា​ដែរ ​ព្រោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Honda ​កម្ពុជា​ពេល​នេះ ​មិន​មែន​កម្ពុជា​ដែល​របូត​គ្រាប់​បាល់​ច្រើន​ដូច​មុន​ទេ។ ខណៈ​ដែល​ប៉ះ​ក្រុម​អ៊ីរ៉ង់​នេះ ​ក៏​គោ​ព្រៃ​បាន​ត្រៀម​ជា​ស្រេច​ហើយ​ដែរ សម្រាប់​បង្ក​ភាព​ភ្ញាក់ផ្អើល ​និង​បង្កើត​ជា​ការ​ប្រកួត​ល្អ​មើល​មួយ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​នឹង​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ជំនួប​ខាង​លើ​នេះ​៖

១. ​ប្រកួត​ដំបូង​ដែល​អ៊ីរ៉ង់​បើក​ឱ្យ​នារី​មើល​ការ​ប្រកួត​

អស់​ពេល​ជា​ច្រើន​ឆ្នាំ​រាប់​ចង់​ភ្លេច​ហើយ ដែល​អ៊ីរ៉ង់​មាន​ច្បាប់​ហាម​មិន​ឱ្យ​នារី​មើល​ការ​ប្រកួត​បាល់ទាត់។ ដោយ​ឡែក​នៅ​ឆ្នាំ​២០១៩ ពេល​ប៉ះ​ក្រុម​កម្ពុជា​នេះ ​គឺ​ជា​ឆ្នាំ​ថ្មី​មួយ​ដែល​ប្រទេស​នេះ ​បាន​អនុញ្ញាត​ឱ្យ​ស្ត្រី​ចូល​មើល​បាល់។ សំបុត្រ​សម្រាប់​ស្ត្រី​ជាង​៣​ពាន់​សំបុត្រ​ដាក់​លក់​ភ្លាម ​ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ​លក់​អស់​ភ្លាម​តែ​ម្ដង។

២.ទម្រង់​លេង​ល្អ​របស់​កម្ពុជា​

កម្ពុជា​រយៈ​ពេល​១​ឆ្នាំ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Honda ​គឺ​ធ្វើ​បាន​ល្អ ​បើ​ទោះ​ជា​បរាជ័យ​ក៏​ល្អ​មើល ​និង​មាន​សាច់​បាល់​ច្រើន​ដែរ។ មិន​ថា​ប៉ះ​ក្រុម​ខ្លាំង​កម្រិត​ណា​ទេ ​គ្រូ​បង្វឹក​កម្ពុជា​តែងតែ​លើក​ទឹក​ចិត្ត​កីឡាករ​ឱ្យ​លេង​តាម​ការ​ហ្វឹកហាត់ និង​កុំ​ខ្លាច​ដៃ​គូ​ឱ្យ​សោះ ព្រោះ​ឱ្យ​តែ​ចូល​ទីលាន​មិន​ភ័យ លេង​តាម​អ្វី​ដែល​ជា​យុទ្ធសាស្ត្រ​នោះ​នឹង​ល្អ​មើល​មិន​ខាន។

៣. Honda ​វីរបុរស​បាល់ទាត់​ជប៉ុន ​ដឹក​នាំ​ក្រុម​លេង​ទល់​ក្រុម​កម្រិត​កំពូល

នេះ​ជា​ប្រកួត​ទី​១​ដែល​ហុងដា ​ដឹក​នាំ​ក្រុម​ទល់​ក្រុម​ខ្លាំង​កម្រិត​ពិភពលោក​ដូច​អ៊ីរ៉ង់​នេះ។ កាសែត​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​លើ​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​លើក​ដំបូង​របស់​ហុងដា។

អត្ថបទ៖ ប្រុស យុទ្ធ