បើ​អ្នក​មានជ្រុះសក់ ស្បែក​ស្ងួត ត្រូវ​ទទួលទាន​ម្ហូបអាហារប្រភេទ​នេះ​

  • 2019-10-10 06:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រ​សិន​បើ​អ្នកកំពុង​មាន​បញ្ហា​ជ្រុះសក់ ស្បែក​ស្ងួតក្រចក​ដៃជើង​ផុយស្រួយ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​ខ្វះ​សារធាតុ​ដែក​នៅ​ក្នុង​ឈាម​ហើយ។

បើយោងតាម dailyhealthpostកង្វះ​សារធាតិដែក​កើត​មាន​ជាសកល​ ដែលមាន​រហូត​ដល់ទៅ​៩​ភាគរយ​នៃ​មនុស្ស​ជាតិ​ទាំងអស់​ ដែលអ្នកទាំងនោះ​កំពុង​ជួប​បញ្ហា​នេះ​​ហើយ​ភាគ​ច្រើន​ជា​ស្រ្តី និង​កុមារ។ កង្វះជាតិ​ដែក​នាំឲ្យ​កុមារ និង​ស្រ្តី​ប្រ​ឈម​នឹង​ការ​ស្លាប់​ផង​ដែរ។ ចំពោះ​ស្រ្តី​ងាយ​នឹង​បាត់​បង់ជាតិ​ដែក​ជាង​បុរស​ដោយសារ​ការ​មាន​រដូវ​ប្រចាំខែ និង​ការ​ធ្លាក់​ឈាម​ជាដើម។

កង្វះជាតិ​ដែក​ធ្វើឲ្យ​កោសិកាឈាម​ក្រ​ហម​មិន​អាច​ដឹក​នាំ​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​រាង​កាយ​បាន​ល្អ​ ធ្វើ​ឲ្យ​រាងកាយ​ចុះ​ទ្រុឌទ្រោម និង​ខ្សោយ​ជា​ដើម។កង្វះជាតិ​ដែក​អាចធ្វើ​ឲ្យ​ស្លេកស្លាំង ឈឺក្បាល វិល​មុខ ជ្រុះ​សក់​ សក់​ស្ងួត ស្បែកស្ងួត ក្រ​ចក​ផុយ​ស្រួយ​ និង​ធ្វើ​ឲ្យ​យើង​អស់​កម្លាំ​ល្ហិត​ល្ហៃជាដើម។

សម្រាប់ប្អូប​អាហារដែល​អាច​ផ្ដល់ជាតិ​ដែក​ដល់​រាងកាយ​បាន​រួម​មាន​សាច់​ក្រហម សាច់មាន់ សាច់ទា សាច់ជ្រូក និង​ស៊ុតជាដើម។ ចំណែក​បន្លែ​បៃតង សណ្ដែក ស្រូវសាឡី​ គ្រាប់ធញ្ញជាតិ និង​ផ្លែឈើ ក៏​មាន​ជាតិ​ដែក​ដូចគ្នា៕

អត្ថបទ៖ ទូច សុខា