MG ប្រកាសចេញរថយន្ត SUV ៧ កៅអី តម្រូវចិត្តអ្នកមានគ្រួសារធំ (វីដេអូ)

  • 2019-10-14 03:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ MG Motor បាន​ប្រកាស​ចេញ​នូវ​រថយន្ត SUV RX8 ​ដែល​នឹង​ត្រូវ​ដាក់​លក់​ឆាប់ៗ​នេះ​នៅ​អគារ​តាំង​បង្ហាញ​នៅ​ភ្នំពេញ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី។

វា​គឺ​ជា​រថយន្ត​ប្រភេទ SUV មាន ៧ កៅអី​ដំបូង​គេ​របស់​ក្រុមហ៊ុន​ចក្រភព​អង់គ្លេស​មួយ​នេះ។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា RX8 នឹង​ឈាន​ដល់​បន្ទប់​តាំង​បង្ហាញ​នៅ​មជ្ឈិមបូព៌ា​នៅ​ចុង​ខែ​តុលា​នេះ។

ក្រុមហ៊ុន MG បាន​បញ្ជាក់​ថា RX8 នឹង​ក្លាយ​ជា​រថយន្ត​ដែល​មាន​ចន្លោះ​កង់​មុខ​ក្រោយ​វែង​ជាង​គេ​បំផុត​ដែល​ឈាន​ចូល​ទៅ​រក​ទីផ្សារ​រថយន្ត​ឆាប់ៗ​ដែល​មិន​ធ្លាប់​មាន​វត្តមាន​ពី​មុនមក។

រថយន្ត​ប្រភេទ SUV ៧ កៅអី ដែល​ជា​ប្រភេទ 4WD (អូស​កង់​បួន) ដែល​មាន​បំពាក់​យ៉ាង​ពេញ​លេញ​ជា​មួយ​និង​របៀប​បើកបរ​ចំនួន ៦ បែប ។ វា​ត្រូវ​បាន​បំពាក់​ដោយ Ladder Frame Chassis ដែល MG ធ្វើ​ឡើង​យ៉ាង​ពិសេស មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​លើ​ស្ថានភាព​ផ្លូវ​ពិបាក​បំផុត។ វា​បំពាក់​ដោយ​ម៉ាស៊ីន​ប្រើ Turbo ចំណុះ ២,០ លីត្រ​ដែល​ផលិត​កម្លាំង ២២០ សេះ។

ក្រុមហ៊ុន MG បាន​បោះ​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីផ្សារ​រថយន្ត SUV ដោយ​ទាមទារ​ចំណែក​ទីផ្សារ​រឹងមាំ​លើ​ទំហំ​ពាក់​កណ្ដាល​ជា​មួយ​នឹង MG RX5 និង​ប្រភេទ Crossover ជាមួយ MG ZS។

ម៉ាក​យី​ហោ​ MG កំពុង​រីក​ចម្រើន​នៅ​ក្នុង​តំបន់​ដូច​ជា​ប្រទេសថៃ​និង​ហ្វីលីពីន និង​នៅ​ទូទាំង​ពិភពលោក។ ការ​លក់​សរុប​ទូទាំង​ពិភព​លោក​សម្រាប់​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ លើស​ពី ១២ ម៉ឺន​គ្រឿង។

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ MG បាន​ពន្យល់​ថា ៖ “នៅ​ពេល​យើង​ចូល​ទឹក​ដី​ដែល​មិន​មាន​ការ​ផ្លាស់​ប្តូរ​សម្រាប់​យីហោ RX 8 ថ្មី​នេះ ខ្ញុំ​ជឿ​ជាក់​ថា​យើង​អាច​ផ្តល់​ជូន​នូវ​រថយន្ត​ប្រភេទ SUV ៧ កៅអី​ដែល​ល្អ​បំផុត​សម្រាប់​ទីផ្សារ​ដែល​ក្លាយ​ជា​ផ្នែក​មួយ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​កម្ពុជា”៕