ចាយលុយប៉ុន្មាន ទិញស្រោមមួយនេះដាក់​ឲ្យ​ដូច iPhone 11?

  • 2019-10-18 08:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone ស៊េរី​ថ្មី​បាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រើ​មាន​ការ​ចាប់​អារម្មណ័​ជា​ច្រើ​ទៅ​លើ​ផ្នែក​កាមេរ៉ា​ខាង​ក្រោយ​របស់ iPhone 11Pro និង 11 Pro Max។

មាន​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បង្ហោះ​ពី​ការ​កែ​រូប​រាង iPhone ស៊េរី​ចាស់​ឡើង​ទៅ iPhone 11 និង​មាន​ស្រោម​ដាក់​ក៏​មាន ហើយ​ថ្មី​ៗ​នេះ​ដែរ​ក៏​មាន​គណនី​ហ្វេសបុក​មួយ​​ឈ្មោះ Kang PorChhay បាន​បង្ហោះ​ពី​ស្រោម​របស់ iPhone 6Plus, iPhone 7Plus និង iPhone XS Max ដែល​អាច​ដាក់​ស្រោម​មើល​ទៅ​ដូច​ទៅ iPhone 11។ តាម​ប្រភព​ពី​ម្ចាស់​គណនី​ហ្វេសបុក​នេះ​ក៏​បាន​ប្រាប់​ស្រោម​មាន​តម្លៃ​ចាប់​ពី ៦ដុល្លារ ប៉ុណ្ណោះ។

ស្រោម​នេះ​ដែរ​មាន​ជម្រើស​ពណ៌​ដូច​ទៅ​និង iPhone ស៊េរី​វា​មាន​តែ​ពណ៌​ទឹក​មាស ប្រាក់ ស ខ្មៅ ខ្មៅ​គ្រើម តែ​ពេល​ដាក់​ហើយ​​​មើល​មួយ​ភ្លែត​ទៅ​ស្រដៀង iPhone 11បេះ​បិទ៕

រូបភាព៖ ហ្វេសបុក Kang PorChhay

អត្ថបទ៖ ម៉េងងី