​OPPO​ ​នឹង​ប្រកាស​ដាក់​លក់​ស្មា​ត​ហ្វូ​ន​ ​5G​ ឆាប់ៗនេះ ក្រោយចាប់ដៃជាមួយ​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក​

  • 2019-10-23 03:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឈានមុខ​ ​OPPO​ ​និង​ ​ផ្គត់ផ្គង់​សម្ភារៈ​បច្ចេកវិទ្យា​ ​បាន​ប្រកាស​គម្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​គឺ​ ​Dual​-​mode​ ​5G​ ​នា​ចុងឆ្នាំ​ ២០១៩​ ​ខាងមុខនេះ​។

រូបតំណាង /soyacincau

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា​ ​“​Qualcomm​ ​5G​ ​ឆ្នាំ​ ​2019​”​ ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​ ​ប្រទេស​អេស្ប៉ាញ​ ​លោក​ ​Henry​ ​Tang​ ​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ ​5G​ ​របស់​ ​OPPO​ ​បាន​ឲ្យដឹង​ថា​ ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ជំនាន់​ចុងក្រោយ​របស់​ពួកគេ​ ​នឹង​ត្រូវ​បំពាក់​មក​នូវ​បច្ចេកវិទ្យា​ ​Dual​-​mode​ ​5G​ ​mobile​ ​platform​ ​ដែល​មានការ​សហការ​គ្នា​ជាមួយ​ ​ក្រុមហ៊ុន​ ​Qualcomm​ ​ដែល​មាន​ ​Network​ ​ចំនួន ២ ​គឺ​ ​Standalone​ ​(​SA​)​ ​និង​ ​non​-​standalone​ ​(​NSA​)​។​

​លោក​ ​Tag​ ​(​Henry​ ​Tang​)​ ​បាន​បង្ហាញ​នូវ​ភាព​ជឿជាក់​ថា​ ​ស្មា​ត​ហ្វូ​ន​ ​5G​ ​កំពុង​ទទួលស្គាល់​ ​និង​មាន​អ្នកប្រើ​ប្រាស់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ​ហើយ​ក្រុមហ៊ុន​ ​OPPO​ ​នឹង​ចាប់​យក​ឱកាស​ទីផ្សារ​ថ្មីនេះ​ ​ក្នុង​ពេល​ដ៏​ឆាប់រហ័ស​ខាងមុខនេះ​ ​ដើម្បី​ប្រកួតប្រជែង​ ​ផ្នែក​បច្ចេកវិទ្យា​និង​ផលិតផល​ ​5G​ ​របស់​ពួកគេ​នៅ​ទូទាំង​ពិភពលោក​។​

Henry​ ​Tang​ (ស្ដាំ) ​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ ​5G​ ​របស់​ ​OPPO​ ​ស្ថិតនៅ​កិច្ចប្រជុំ​កំពូល​ ​Qualcomm​ ​5G​

​លោក​ ​Tag​ ​បាន​បន្ថែម​ថា​ ​“​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ឥត​ឈប់ឈរ​របស់​ ​OPPO​ ​និង​ដៃគូ​ឧស្សាហកម្ម​ដទៃទៀត​នា​ពេល​កន្លងមក​ ​បាន​ជួយ​ពន្លឿន​ឲ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​5G​ ​យ៉ាង​ឆាប់រហ័ស​ ​ហើយ​អតិថិជន​នៅ​តាម​តំបន់​ ​និង​ប្រទេស​នានា​ ​កំពុង​ក្លាយជា​អ្នកប្រើ​ស្មា​ត​ហ្វូ​ន​ ​5G​ ​របស់​ ​OPPO​ ​បណ្តើរ​ៗ​ហើយ​។​ ​យើង​សង្ឃឹមថា​ការ​ផ្តល់​ជូន​បច្ចេកវិទ្យា​ ​Dual​-​mode​ ​5G​ ​ជំនាន់​ក្រោយ​របស់​យើង​ ​នឹង​ផ្តល់​នូវ​បទ​ពិសោធ​ខ្ពស់​ ​ដល់​អ្នកប្រើ​ប្រាស់​កាន់តែ​ច្រើន​ឡើង​ៗ​ ​លើ​ទីផ្សារ​ទូទាំង​ពិភពលោក​ ​និង​ជ​ម្រុ​ញ​វិស័យ​ ​5G​ ​កាន់តែ​មាន​វត្តមាន​ទូលំទូលាយ​សម្រាប់​អ្នកប្រើ​ប្រាស់​ជា​ ​សកល​”​។​

​កាលពី​ខែឧសភា​ឆ្នាំ​ ២០១៩ ​ក្រុមហ៊ុន​ ​OPPO​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​ប្រទេស​ស្វីស​ ​ក្នុង​ការ​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ ​OPPO​ ​Reno​ ​5G​ ​លើ​ទីផ្សារ​ប្រទេស​ស្វីស​ ​និង​ក្លាយជា​ស្មា​ត​ហ្វូ​ន​ ​5G​ ​ដំបូង​គេ​បង្អស់​ដែល​មាន​លក់​នៅ​តំបន់​អឺរ៉ុប​។​

OPPO​ ​Reno​ ​5G

​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ដ៏​ទំនើប​ ​និង​ទូរគមនាគមន៍​ឈានមុខ​លំដាប់​ពិភពលោក​ ​OPPO​ ​កំពុងតែ​ខិតខំ​អភិវឌ្ឍន៍​ខ្លួនឯង​ឥត​ឈប់ឈរ​លើ​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​ជាពិសេស​គឺ​បច្ចេកវិទ្យា​ ​5G​ ​នេះ​តែម្តង​ ​តាមរយៈ​ការពង្រីក​ធនធានមនុស្ស​ជំនាញ​ផ្នែក​ ​software​ ​និង​ ​បច្ចេក​ទេស​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង 5G ផង​ដែរ​។​

​ចំណែក​កាលពី​ខែ​ ​កញ្ញា​ ​២០១៩ ​ក្រុមហ៊ុន​ ​OPPO​ ​បាន​ដាក់ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ប៉ាតង់​សកល​​ជាង​ ​២៥០០​ ​ហើយ​បាន​ប្រកាស​អាជ្ញាប័ណ្ណ​ប៉ាតង់​ស្តង់ដារ​ ​5G​ ​សំ​ខាន់​ៗ​ ​ជាង​ ​១០០០ ​ទៅកាន់​​វិទ្យាស្ថាន​ស្តង់ដារ​ទូរគមនាគមន៍​អឺរ៉ុប​ ​(​ETSI​)​ ​និង​ ​បាន​បញ្ជូន​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹង​ស្តង់ដារ​ ​5G​ ​ច្រើនជាង​ ​៣០០០​ ​ទៅកាន់​ស្ថាប័ន​ ​3GPP​ ​ដែល​ទាំងអស់​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​OPPO​ ​គឺ​មិនមែន​ចេះតែថា​ ​ដោយ​មិន​ធ្វើ​នោះ​ទេ​។

​ជា​ចុងបញ្ចប់​លោក​ ​Tag​ ​បាន​គូសបញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​ ​OPPO​ ​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម​ជាមួយ​ដៃគូ​សហការ​ជាច្រើន​នៅ​លើស​កល​លោក​ ​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ ​5G​ ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​នៅ​ថ្ងៃ​អនាគត​ ​OPPO​ ​នឹង​បង្ហាញ​នូវ​ផលិតផល​ទូរស័ព្ទ​ ​5G​ ​ឲ្យ​កាន់តែ​ច្រើន​ ​ទៅកាន់​ទីផ្សារ​ពិភពលោក​៕​

ប្រភព៖ Tech Advisor   ប្រែ​សម្រួល៖ រក្សា