បទចម្រៀងកំពុងឈរលេខ ១លើ YouTube តាមពិតថតដោយប្រើ iPhone 11 Pro

  • 2019-10-24 06:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ទោល​ដំបូង​របស់ Selena Gomez ប្រចាំ​ឆ្នាំ ២០១៩ បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​នេះ។ បទ​ចម្រៀង​នេះ​មាន​អម​ដោយ​វីដេអូ​ចម្រៀង​ ដែល​ថត​ដោយ​ប្រើ iPhone 11 Pro ​គួប​ផ្សំ​នឹង Software/Hardware ឯកទេស​មួយ​ចំនួន។

​​Apple ថែម​ទាំង​បាន​បង្ហោះ​វីដេអូ​ខ្លី​នៃ​បទ​ "Lose You to Love Me” នេះ​នៅ​លើ​គណនី YouTube របស់​ខ្លួន​ទៀត​ផង។ បទ​ថ្មី​​របស់ Selena នា​ពេល​នេះ​មាន​ចំនួន​ទស្សនា​ ២០ លាន​ដង ដោយ​កំពុង​ឈរ​លេខ​ ១ ជា​វីដេអូ​ពេញ​និយម​លើ YouTube។

​​​នេះ​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ​ដែល Apple ចាប់​ដៃ​គូ​ជា​មួយ​ Selena Gomez។ កាល​ពី​ឆ្នាំ ២០១៥ តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ បាន​លេច​មុខ​ក្នុង​វីដេអូ​ស្ប៉ត​ផ្សព្វផ្សាយ​ពី iPhone 6s ផង​ដែរ៕​

ចុចអាន ៖ ​iPhone 11 ជួយ​ឲ្យ Apple ​យក​ឈ្នះ​ស្មាតហ្វូន Android នៅ​ទីផ្សារ​អឺរ៉ុប

អត្ថបទ៖ សុខហេង

អត្ថបទថ្មី