Google ប្រាប់ថា Samsung នឹងបញ្ចេញការអាប់ដេត Android 10 ចុងឆ្នាំនេះ

  • 2019-10-25 02:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ប្រាប់​ដំណឹង​ថា​ ក្រុមហ៊ុន​យក្ស​កូរ៉េ Samsung នឹង​បញ្ចេញ​ការ​អាប់ដេត​មាន​ស្ថិរភាព​មួយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 សម្រាប់​ម៉ូដែល​មួយ​ចំនួន​មុន​ឆ្នាំ ២០២០។

Google ​បាន​បញ្ជាក់​ដូច​នេះ​ថា ៖ "ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជា​ច្រើន​ដូច​ជា​ Asus, LG, Motorola, OPPO, Realme, Samsung, Sharp, Sony, Transsion និង Vivo បាន​​ខិត​ខំ​នឹង​បញ្ចេញ​ការ​អាប់ដេត​​ Android 10 សម្រាប់​ម៉ូដែល​មួយ​ចំនួន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។​​”

យ៉ាងណាក្ដី​គួរ​ដឹង​ថា​ មិន​មែន​គ្រប់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​នឹង​ទទួល​បាន​ការ​អាប់ដេត Android 10 ពី​ Samsung នៅ​ដំណាច់​ឆ្នាំ​នេះ​ទេ។ គេ​រំពឹង​ថា​​ការ​បញ្ចេញ​ការ​អាប់ដេត​នឹង​មាន​កំណត់​ត្រឹម​មួយ​ប្រទេស​ចិន។ Galaxy S10 ទំនង​ជា​ស្មាតហ្វូន​ដំបូង​ដែល​នឹង​ទទួល​បាន​ការ​អាប់ដេត និង​បន្ទាប់​មក​គឺ Galaxy Note 10។

Google ក៏​បាន​លើក​សរសើរ​ Samsung ផង​ដែរ ដែល​បាន​ដាក់​ដំណើរ​ការ Android 10 Beta លឿន​ជាង​ឆ្នាំ​មុន​មួយ​ឆ្នាំ ពេល​ជំនាន់​បញ្ចេញ​ Android Pie Beta ឆ្នាំ​ទៅ៕​

ចុចអាន ៖ ចន្លោះ​ប្រហោង​ធំ​មួយ​លើ Galaxy S10 ​ត្រូវ​បាន Samsung ជួសជុល​រួចរាល់​ហើយ

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម