ភ្ញាក់ផ្អើលពេលយក iPhone 11 ដាក់ត្រាំក្នុងទឹក ព្រោះថាខ្លាំងលើសអ្វីដែល Apple អួត

  • 2019-10-25 03:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​​ធ្វើ​តេស្ត​ថ្មី​ចុង​ក្រោយ​មួយ​របស់​​ក្រុមការងារ​សារព័ត៌មាន CNET បាន​បង្ហាញ​ថា iPhone ម៉ូដែល​ថ្មី​របស់ Apple គឺ​ធន់​នឹង​ទឹក​បាន​ល្អ​លើស​ពី​អ្វី​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ប្រាប់​ទៅ​ទៀត។

នៅ​ក្នុង​ការ​ប្រកាស​ចេញ iPhone 11/ iPhone 11 Pro និង iPhone 11 Pro Max ក្រុមហ៊ុន Apple និយាយ​ថា​ iPhone ទាំង​បី​មាន​សមត្ថភាព​ធន់​នឹង​ទឹក​កម្រិត IP68 ដែល​អាច​ឲ្យ​វា​ស្ថិត​នៅ​ក្នុង​ទឹក​ជម្រៅ​ដល់ ២ ម៉ែត្រ ក្នុង​ពេល ៣០ នាទី។

យ៉ាងណាក្ដី​តាម​ការ​ធ្វើ​តេស្ត​ជាក់​ស្ដែង​លើ iPhone 11 និង iPhone 11 Pro លទ្ធផល​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ដោយ​សារ​សមត្ថភាព​ធន់​នឹង​ទឹក​របស់​វា​ខ្លាំង​ជាង​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ ៣ ដង​ឯណោះ។

CNET បាន​ដាក់ iPhone 11/iPhone 11 Pro ជាប់​នឹង​ដ្រូន​និង​បញ្ជា​ដ្រូន​តាម​រយៈ​ទូរសព្ទ។ គេ​បាន​ធ្វើ​តេស្ត​​ដោយ​ក​ទូរសព្ទ​ទម្លាក់​នៅ​ឈូង​សមុទ្រ Monterey Bay ក្នុង​រដ្ឋ​ California។ ដំបូង​គេ​សាក​​​បោះ​វា​ចូល​ក្នុង​ទឹក​ជម្រៅ ៤ ម៉ែត្រ​ ដោយ​ទុក​រយៈពេល ៣០ នាទី ហើយ​ទូរសព្ទ​នៅ​ដំណើរ​ការ​ធម្មតា​ក្រោយ​តេស្ត​រួច។

បន្ទាប់​មក​គេ​ក៏​សម្រេច​បោះ​វា​ជម្រៅ​ជ្រៅ​ជាង​មុន គឺ ៨ ម៉ែត្រ និង ១២ ម៉ែត្រ។​ ហើយ​លទ្ធផល​គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សារ​ iPhone ទាំង​ពីរ​នៅ​តែ​មាន​ជីវិត​ដំណើរ​ការ​បាន។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន​បញ្ហា​នៅ​រន្ធ​បញ្ចេញ​សំឡេង ដែល​បញ្ចេញ​សំឡេង​មិន​ច្បាស់​និង​ក​ខ្សោយ​។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖ iPhone 11 តម្លៃ ៧០០ដុល្លារ ត្រូវប៉ាន់ជាងគេនៅសហរដ្ឋអាមេរិក

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង