មកដឹងតម្លៃ Lexus RX 450h 2020 លក់នៅវៀតណាម

  • 2019-10-28 02:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus RX ឆ្នាំ ២០២០ បាន​បង្ហាញ​មុខ​នៅ​វៀតណាម​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Vietnam Motor Show ឆ្នាំ ២០១៩ ហើយ​ម៉ូដែល​ដែល​គេ​យក​មក​បង្ហាញ​គឺ​ជា​​ម៉ូដែល 450h។

រថយន្ត​ RX ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​បន្តិច​បន្តួច​នៅ​ផ្នែក​ខាង​ក្រៅ ដោយ​មាន​អំពូល​រាង​ស្លីម​ជាង​មុន និង​មាន​រន្ធ​ខ្យល់​រចនាបថ​ថ្មី​ផង​ដែរ។ នៅ​ផ្នែក​ខាង​ក្នុង​មាន​អេក្រង់ Touch ទំហំ ១២,៣ អ៊ីញ មាន​ Apple Car Pay និង Android Auto ហើយ​ទ្រាំទ្រ​នឹង​ការ​បញ្ជា​ដោយ​សំឡេង​ផង​ដែរ។

ចំពោះ​ម៉ូដែល RX 450h នេះ​គឺ​បំពាក់​នូវ​ម៉ាស៊ីន ៣,៥ លីត្រ ៦ ស៊ីឡាំង គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​ផលិត​កម្លាំង​បាន​សរុប ៣០៨ សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ (ប៉ុង​ពីរ)។

នៅ​វៀតណាម Lexus RX 450h ឆ្នាំ ២០២០ មាន​តម្លៃ ៤,៦៤ ពាន់​លាន​ដុង ដែល​ស្មើ​នឹង​ប្រមាណ​ ១៩៩ ៤១៩ ដុល្លារ៕

ចុចអាន ៖ មានលក់នៅខ្មែរបាត់! Lexus RX 2020

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម