Selena Gomez ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard
- 2019-11-06 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ទទួលបានចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard
ចន្លោះមិនឃើញ
បទចម្រៀង Lose You To Love Me របស់ Selena Gomez ដែលទើបតែចេញនៅថ្ងៃទី ២៣ តុលា ២០១៩ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងតែម្តងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ ក្នុងរយៈពេលត្រឹមតែ ១០ជាងថ្ងៃតែប៉ុណ្ណោះ បទនេះមានរហូតដល់ ១១២លាននាក់នៅក្នុង Youtube។
កាលពីថ្ងៃទី៤ ខែតុលា ថ្មីៗនេះ បទដ៏ល្បីរន្ទឺនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard ក្នុងចំណោមបទដែលពេញនិយមជាងគេទាំង ១០០ នៅប្រទេសអាមេរិក។ គួរបញ្ចាក់ផងដែរថា អ្នកដែលចូលរួមនិពន្ធបទនេះជាមួយ Selena រួមមាន Julia Michaels និង Justin Tranter ដែលពួកគេបានបញ្ចេញនូវ ការត្រេកអរ និង ធ្វើការអបអរសាទរ Selena ផងដែរនូវសមិទ្ឋផលដ៏ល្អប្រសើរ និង គួរឱ្យភ្ញាក់ផ្អើលមួយនេះ៕
អានបន្ត៖ តើការស្រលាញ់គេម្នាក់ឯង ហៅថាស្នេហាឬក៏អត់?