ក្ដៅ! CL ចេញពីផលិតកម្ម YG ព្រោះចរចារកុងត្រាមិនត្រូវ

  • 2019-11-07 10:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ដំណឹង​ដែល​សារព័ត៌មាន Sports Today ​របស់​កូរ៉េ​ខាង​ត្បូង​ទទួល​បាន​ផ្ដាច់​មុខ​បាន​ឲ្យ​ដឹង​ថា​ CL បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ផលិតកម្ម YG Entertainment បន្ទាប់​ពី​ភាគី​ទាំង​សង​ខាង​ចរចា​គ្នា​មិន​ត្រូវ​លើ​លក្ខខណ្ឌ​ចំពោះ​កុងត្រា​ថ្មី។

ចាប់​តាំង​ពី​បំបែក​ក្រុម 2NE1 និង​ការ​ចុះ​កុងត្រា​​សា​ជា​ថ្មី​ជា​មួយ​ផលិតកម្ម YG នៅ​ឆ្នាំ ២០១៦ មក CL បាន​ងាក​មក​ធ្វើ​ជា​តារា​ចម្រៀង​ទោល ហើយ​បាន​ចេញ​បទ​ចម្រៀង​នៅ​សហរដ្ឋអាមេរិក​ទៀត។ CL ក៏​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ទូរទស្សន៍ MIXNINE និង Livin' The Double Life ប៉ុន្តែ​មិន​បាន​ចេញ​ចម្រៀង​ថ្មី ២ ឆ្នាំ​មក​ហើយ។ បទ​ចម្រៀង​ចុង​ក្រោយ​ដែល​ចេញ​តាម​រយៈ​ផលិតកម្ម YG គឺ​បទ "Goodbye” ដែល​ជា​បទ​ចុង​ក្រោយ​របស់​ក្រុម 2NE1 ផង​ដែរ៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង