រូបប៉ុន្មាន​សន្លឹក​បង្ហាញពី​ការ​រំដោះ​លូពី​ការ​ហ៊ុំ​ព័ន្ធ​របស់​សំរាមនៅ​ក្រុង​ព្រះ​សីហនុ​

  • 2019-11-08 03:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​រដ្ឋបាល​ក្រុង​​ព្រះ​សីហនុបាន​ឲ្យ​ដឹថា​កាលពី​ម្សិល​មិញ​មន្ត្រី​បាន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ទឹក​លិច​នៅចំណុច​ខាង​ក្រោយផ្សារ​លើ ដោយ​ស្តារ និង​កាយសំរាម​ចេញពី​លូដែល​បានធ្វើ​ឲ្យ​ស្ទះ​ប្រ​ព័ន្ធបង្ហូរទឹក។

(រូបភាព៖ ផ្ដល់​ឲ្យ)

លោក លឹម ភត្រី មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ថ្លែង​​ឲ្យ​ដឹងថា​ក្រោយ​មាន​ភ្លៀ​ងធ្លាក់​កាលពីម្សិល​មិញ​បានធ្វើឲ្យមាន​ទឹក​លិច​នៅ​ចំណុច​ក្រោយ​ផ្សារ​លើ ដោយ​សារតែ​សំរាម​ចូល​កកស្ទះ​នៅ​ប្រ​ព័ន្ធលូ។ លោក​ឲ្យ​ដឹងទៀតថា៖ «តាំងពី​ម្សិល​មិញ​ ពី​ព្រឹក​ដល់​យប់ជ្រៅ យើង​បានស្តារលូ ទឹកលិច​នៅ​ក្រោយ​ផ្សារលើ យើងបាន​យក​អាអិច​កាយ​ផង ប្រើ​កម្លាំ​ងមនុស្ស​ផង ដល់​យប់ប្រើម៉ូទ័រ​បុក​ផង រហូត​ដល់​ម៉ោង​១១យប់ យើងបាន​រកឃើញ​កន្លែង​ស្ទះ​ឃើញ...​យើង​ស្តារ​កុំ​ឲ្យ​លិច និង​កក​ស្ទះ​លូ ប៉ះពាល់​ដល់ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើ​រតាម​ទីតាំងហ្នឹង​»៕​

(រូបភាព៖ ផ្ដល់​ឲ្យ)
(រូបភាព៖ ផ្ដល់​ឲ្យ)
(រូបភាព៖ ផ្ដល់​ឲ្យ)
(រូបភាព៖ ផ្ដល់​ឲ្យ)

អត្ថបទ៖ ជំនោរ