គិត​ខុស​ហើយ​បើ​ថា Apple/Facebook/Google ហ៊ាន​ផ្តល់​ប្រាក់​ឈ្នួល​បុគ្គលិក​ខ្ពស់​ជាង​គេ

  • 2019-11-19 01:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​ចេញ​ពី Glassdoor ​ចន្លោះ​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០១៨ មក​ទល់​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០១៩ ​គេហទំព័រ CNBC ក៏​បាន​សម្រិតសម្រាំង​រក​ឃើញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចំនួន ១០ ដែល​ផ្តល់​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ខ្ពស់​បំផុត។

ក្នុង​ចំណោម​ក្រុមហ៊ុន​យក្ស​ទាំង ១០ គឺ Microsoft ឈរ​នៅ​ចំណាត់ថ្នាក់​ចុង​ក្រោយ​គេ ខណៈ​ក្រុមហ៊ុន​សន្តិសុខ​កុំព្យូទ័រ Palo Alto Networks ផ្តល់​ជូន​ខ្ពស់​ជាង​គេ​ដល់​ទៅ​ជាង ១៧ មុឺន​ដុល្លារ។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

១០.Microsoft ​ប្រាក់​ឈ្នួល​ជា​មធ្យម ១៤៨ ០៦៨ ដុល្លារ/ឆ្នាំ

៩.Salesforce ​ប្រាក់​ឈ្នួល​ជា​មធ្យម ១៥០ ៣៧៩ ដុល្លារ/ឆ្នាំ

៨.Facebook ​ប្រាក់​ឈ្នួល​ជា​មធ្យម ១៥២ ៩៦២ ដុល្លារ/ឆ្នាំ

៧.LinkedIn ​ប្រាក់​ឈ្នួល​ជា​មធ្យម ១៥៧ ៤០២ ដុល្លារ/ឆ្នាំ

៦.VMware ប្រាក់​ឈ្នួល​ជា​មធ្យម ១៥៨ ០៦៣ ដុល្លារ/ឆ្នាំ

៥.Google ​ប្រាក់​ឈ្នួល​ជា​មធ្យម ១៦១ ២៥៤ ដុល្លារ/ឆ្នាំ

៤.Gilead Sciences ប្រាក់​ឈ្នួល​ជា​មធ្យម ១៦២ ២១០ ដុល្លារ/ឆ្នាំ

៣.Twitter ប្រាក់​ឈ្នួល​ជា​មធ្យម ១៦២ ៨៥២ ដុល្លារ/ឆ្នាំ

២.Nvidia ប្រាក់​ឈ្នួល​ជា​មធ្យម ១៧០ ០៦៨ ដុល្លារ/ឆ្នាំ

១.Palo Alto Networks ប្រាក់​ឈ្នួល​ជា​មធ្យម ១៧០ ៩២៩ ដុល្លារ/ឆ្នាំ

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី