“Women’s Leadership Conference 2019” សិក្ខាសាលាថ្នាក់ជាតិ ដែល​ស្រ្ដី​គួរ​ចូលរួម!

  • 2019-11-21 10:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យើង​ទាំងអស់គ្នា ប្រាកដ​ជា​និមិត្តរូប​ក្នុង​ចិត្ត​ ដែល​ជា​កម្លាំង​ចិត្ត​ឲ្យ​យើង​ធ្វើតាម ដែល​មាន​ដូចជា ឪពុកម្តាយ, មិត្តភកិ្ត គ្រូបង្រៀន និងអ្នកដទៃនៅជុំវិញខ្លួន។ វាជារឿងធម្មតាដែលយើង​មានបុគ្គលគំរូ ប៉ុន្តែនៅពេលដែលយើងអោយតម្លៃលើបុគ្គលដែលជាបុគ្គលគំរូលើសលប់ជាជាងខ្លួនឯងពេក ដូចេ្នះយើងនឹងបាត់បង់អ្វីដែលជាអត្តសញ្ញាណ និងចំនុចខ្លាំងរបស់យើង។ អ្នកនឹងក្លាយអ្នកបុគ្គលដែលត្រូវបានគ្រប់គ្រងដោយអ្នកដទៃដោយប្រយោល។

ជាការពិត ពេលខ្លះយើងក៍ត្រួវការជំរុញលើកទឹកចិត្តពីអ្នកដ៍ទៃ ប៉ុន្តែយើងក៍តូ្រវតែកែច្នៃខ្លួនយើងទៅតាមអ្វីដែលជាខ្លួនយើង រឺ Be Your Own Hero ដែលអាចឲអ្នកដទៃគោរព និងកោតសរសើរយើង។ យើងត្រូវតែមើលខ្លួនឯងឲ្យលើសពីអ្វីដែលយើងធ្វើរាល់ថ្ងៃ ដូចជា ការផ្លាស់ប្តូរទម្លាប់នៃការគិត ពិសេសការគ្រប់គ្រងជីវិតរបស់យើងដោយខ្លួនឯង ដែលអាចឲយើងរីករាយក្នុងការធ្វើវា។

Be Your Own Hero គឺជាកម្មវិធីអភិវឌ្ឈន៍ជំនាញទន់ដល់ស្ត្រីវ័យក្មេង ដែលបានបង្កើតឡើងនៅថ្ងៃទី០៣ ខែ មេសា ឆ្នំា ២០១៨ ឬ ក៏ហៅកាត់ថា B-YooH ដែលមានន័យថា ជាខ្លួនឯង។ កម្មវិធីអភិវឌ្ឈន៍ជំនាញទន់ដល់ស្ត្រីវ័យក្មេង ត្រូវបានបង្កើតឡើងដោយ អ្នកស្រី គង់ សូរីតា ដែលជា សហគ្រិន គ្រូបង្វឹក វាគ្មិន និងអ្នកទីប្រឹក្សាយោបល់ផ្ទាល់។ អ្នកស្រីចាប់ផ្តើមមានគំនិតបង្កើតក្លីប B-YooH នេះឡើងនៅពេលដែលអ្នកស្រី ត្រលប់មកពីការធ្វើទស្សនៈកិច្ចសិក្សានៅសហរដ្ឋអាមេរិក។

កម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនំាមួយ បានខិតខំប្រឹងប្រែងទម្រាំទទួលបានការគំាទ្រដូចសព្វថ្ងៃនេះ។ ដោយផ្អែកទៅលើបេសកកម្មរបស់យើង ស្រ្តី សិស្សសកលវិទ្យាល័យ និង នយោជិកទាំងអស់ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមក្នុងកម្មវិធីមួយនេះ។

ចាប់ពីពេលនេះតទៅ យើងត្រូវតែទទួលស្គាល់ និងចូលរួមទាំងអស់គ្នាដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនំា ដូចនេះពួកយើងនឹងរៀបចំកម្មវិធី សិក្ខាសាលាថ្នាក់ជាតិមួយ ដែលស្តីពី “ភាពជាអ្នកដឹកនំាជាស្ត្រី ឆ្នាំ២០១៩” (“Women’s Leadership Conference 2019”) ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃសោរ៍ ទី២១ ខែធ្នូ ឆ្នំា ២០១៩ នៅ The Factory Phnom Penh ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ១២:១៥ ថ្ងៃត្រង់។

ចូលរួមជាមួយយើងទាំងអស់គ្នា គ្រាន់តែចំនាយពេលតែកន្លះថ្ងៃក្នុងការ ស្តាប់សារក្នុងការលើកទឹកចិត្ត និងមតិសំខាន់ៗរបស់វាគ្មិនយើងទាំងជាតិ និងអន្តរជាតិ។ ពិសេសអ្នកចូលរួមនឹងទទួលបានអាហារសម្រន់ និងអាចបង្កើតបណ្តោញជាមួយវាគ្មិន ឬ​ អ្នកដែលចូលរួមដែលជាស្រី្តដូចអ្នក!

សិក្ខាសាលាថ្នាក់ជាតិ ដែលស្តីពីភាពជាអ្នកដឹកនំាជាស្ត្រី ឆ្នាំ២០១៩ មានគោលបំណងដូចខាងក្រោម៖

  • លើកតម្កើងស្រ្តីវ័យក្មេងដែលមានភាពជាអ្នកដឹកនាំ ដើម្បីរកឃើញពីភាពខ្លំាងនិងខ្សោយរបស់ពួកគាត់

  • អ្នកចូលរួមទាំងអស់មានឧកាសទទួលបាននូវគំនិតល្អៗពីវាគ្មិនដែលមកពីស្ថាប័ន ឯកជន រដ្ឋ និង និស្សិតសកលវិទ្យាល័យសម្រាប់រៀបចំគំរោងអនាគត

  • វាដូចជាការដែលផ្សងព្រេងមួយថ្ងៃ ជាមួយនិងការដែលរកឃើញនូវអ្វីដែលជាខ្លួនឯង

  • យល់ពីភាពជាអ្នកដឹកនាំរបស់វាគ្មិនពីគ្រប់វិស័យទាំងអស់ដែលនឹងចូលរួមចែករំលែក

  • បទពិសោធន៍ សកម្មភាព បទបង្ហាញ ដែលនឹងធ្វើឱ្យអ្នកចូលរួមទទួលបានកម្លាំងចិត្តថាមានសិទ្ធិអំណាច។

ដៃគូសហការទាំងអស់ជាចំណែកដ៍ធំមួយ ដែលជំរុញឲ្យ​ពួកយើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបង្កើតកម្មវិធីថ្នាក់ជាតិមួយនេះ។ ពួកយើងសូមថ្លែងអំណរអរគុណដល់ក្រសួងកិច្ចការនារី ក្នុងការជួយជ្រោមជ្រែង សហការក្នុងការលើកតម្កើងសមភាពយ័ឌ័រ នៅក្នុងប្រទេសកម្ពុជា អង្គការអន្តរជាតិដែលបានចូលរួមដូចជា អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និង ស្ថាប័នឯកជនលើគ្រប់វិស័យដូចជា៖ ក្រុមហ៊ុន CoCa Cola, Bayon Bakery, SORYA Center Point, Revlon Cambodia, សារព័ត៌​មានដែលជាដៃគូផ្សព្វផ្សាយ និងក្រុមហ៊ុនផ្សេងៗទៀត។

សម្រាប់ពត៌មានបន្ថែម អាចទំនាក់ទំនងអ្នករៀបចំាកម្មវិធីរបស់យើងខ្ញុំតាមរយះទូរសព្ទ៖ ០៧០ ៩៤ ៩៤ ៦៦/ ០៨៦ ៥៨៣ ៣៩៨៕