Google នឹងឲ្យលុយ ១,៥ លានដុល្លារ បើអាច Hack ទូរសព្ទ Pixel បាន

  • 2019-11-22 03:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​ប្រកាស​អំពី​កម្មវិធី​ស្វែងរក​កំហុស​ឆ្គង​លើ​ Android ជា​ថ្មី​ម្ដង​ទៀត ដែល​ក្រុមហ៊ុន​នឹង​បង្កើត​​ផ្ដល់​ប្រាក់​រង្វាន់​ដល់​ ១,៥ លាន​ដុល្លារ ប្រសិន​បើ​អាច​ Hack ចូល​បន្ទះ​ឈីប​ Titan M ​នៅ​លើ​ទូរសព្ទ​ Pixel និង​អាច​ស្វែង​រក​ចន្លោះ​ប្រហោង​នៅ​លើ​ប្រភេទ Preview នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android។

មក​ទល់​បច្ចុប្បន្ន​នេះ​​កម្មវិធី Bug Bounty របស់​ Google ធ្លាប់​បាន​ប្រគល់​ប្រាក់​រង្វាន់​ខ្ពស់​បំផុត​គឺ​ជិត ២០០ ០០០ ដុល្លារ។ រយៈពេល ១២ ខែ​ចុង​ក្រោយ​នេះ Google បាន​ផ្ដល់​ប្រាក់​រង្វាន់​សរុប​ប្រហែល​១,៥ លាន​ដុល្លារ និង​ចន្លោះ​ប្រហោង​នីមួយៗ​ជា​មធ្យម​ទទួល​បាន​រង្វាន់ ៣ ៨០០ ដុល្លារ។ នៅ​ឆ្នាំ ២០១៩ រង្វាន់​ខ្ពស់​បំផុត​គឺ ១៦១​៣៣៧ ដុល្លារ។

ការ​បង្កើន​ប្រាក់​រង្វាន់​នេះ កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​បង្កើន​ប្រាក់​រង្វាន់​នៃ​ការ​ស្វែង​រក​ចន្លោះ​ប្រហោង​លើ Android រហូត​ដល់ ២,៥ លាន​​ដុល្លារ។ វា​ជា​លើក​ដំបូង​ដែល​ចន្លោះ​ប្រហោង​លើ Android មាន​តម្លៃ​ថ្លៃ​ជាង​នៅ​លើ iOS សម្រាប់​ទីផ្សារ​ឯកជន៕

ចុចអាន ៖ ត្រឹម​តម្លៃ​ប្តូរ​អេក្រង់ Huawei Mate X ​អាច​ទិញ​បាន iPhone 11 Pro ថ្មី​មួយ​គ្រឿង

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី