Apple ប្ដូរការបង្ហាញនៃតំបន់ Crimea ដើម្បីតម្រូវចិត្តរដ្ឋាភិបាលរុស្ស៊ី

  • 2019-11-28 03:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ផ្លាស់​ប្ដូរ​ការ​បង្ហាញ​នៃ​តំបន់ Crimea នៅ​ក្នុង​កម្មវិធី Maps និង Weather របស់​ខ្លួន ក្រោយ​មាន​ការ​ទាមទារ​ពី​រុស្ស៊ី។

សកម្មភាព​ដែល​មាន​ការ​រិះគន់​ពេញ​ពិភពលោក​នៅ​ឆ្នាំ ២០១៤ គឺ​រុស្ស៊ី​បាន​ដណ្ដើម​យក​តំបន់​ Crimea ពី​ប្រទេស​អ៊ុយក្រែន។ នៅ​ពេល​នេះ​ការ​ចុះ​ផ្សាយ​របស់ BBC បាន​ឲ្យ​ដឹង​ថា​ Apple បាន​កែ​សម្រួល​ការ​បង្ហាញ​តំបន់​ Crimea នៅ​លើ​កម្មវិធី Maps និង Weather ដែល​ធ្វើ​ឲ្យ​​តំបន់​នេះ​មាន​ការ​បង្ហាញ​ខុស​គ្នា​ពេល​មើល​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​ក្រៅ​ប្រទេស​រុស្ស៊ី។

អ្នក​ប្រើ​ប្រាស់​ Apple នៅ​រុស្ស៊ី នឹង​ឃើញ​ការ​បង្ហាញ​បែប​នេះ​ក្នុង​កម្មវិធី Weather៖

ចំណែក​អ្នក​ប្រើ​ប្រាស់​នៅ​ក្រៅ​ទឹកដី​ប្រទេស​រុស្ស៊ី​នឹង​ឃើញ​សភាព​បែប​នេះ ៖

Apple បាន​ពិភាក្សា​ជា​មួយ​រដ្ឋាភិបាល​រុស្ស៊ី​ជា​ច្រើន​ខែ​ជុំវិញ​បញ្ហា​នេះ និង​បាន​ចាត់​ទុក​តំបន់​ Crimea ជា​ដែនដី​មិន​ច្បាស់​លាស់​មួយ។ ប៉ុន្តែ​​ចុង​ក្រោយ​ Apple បាន​អនុវត្តន៍​តាម​ការ​ចង់​បាន​របស់​រុស្ស៊ី។

ផ្ទុយ​ទៅ​វិញ​នៅ​លើ​ Google Maps មាន​បង្ហាញ​តំបន់​ Crimea ជា​ដែនដី​​​​ច្បាស់​លាស់​ ប៉ុន្តែ​មាន​ប្រើ​ប្រាស់​ការ​ប្រកប​តាម​​ភាសា​រុស្ស៊ី ជំនួស​ឲ្យ​ភាសា​អ៊ុយក្រែន៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង