Son ព្យាយាម Assist បាន​២​បាល់ ជួយ Mourinho បន្ត​ឈ្នះ​ក្នុង​លីគ

  • 2019-12-01 02:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho នៅ​តែ​បន្ត​ជួយ Spurs ឈ្នះ​​​សម្រាប់​​ការ​ដឹក​នាំ​ប្រកួត​ទី​៣​ក្នុង​លីគ ក្រោយ​យក​ឈ្នះ​ Bournemouth ទាំង​ប្រផុតប្រផើយ ៣-២។

៣​គ្រាប់​របស់​ Spurs ធ្វើ​បាន​ដោយ​កីឡាករ Dele Alli ២​គ្រាប់​​ម្នាក់​ឯង និង​ Moussa Sissoko។ ចំណែក​ឯ​កីឡាករ​កូរ៉េ​ខាង​ត្បូង Son Heung-min ក៏​បាន​ជួយ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​២​គ្រាប់​ផង​ដែរ។

Bournemouth វាយ​បក​បាន​២​គ្រាប់​មក​វិញ​ដែរ ដែល​ជា​ការ​ទាត់​ចូល​របស់​កីឡាករ Harry Wilson ទាំង​ពីរ​គ្រាប់។ លទ្ធផល​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​របស់​លោក Jose បាន​នាំ Spurs ឡើង​មក​កាន់​លេខ​៥ ក្រោម​ក្រុម​លេខ​៤ Chelsea ៦​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម