Nokia ចេញ​លក់​ស្មាតហ្វូន​ថ្មី ថ្ម​កាន់​ភ្លើង​បាន ២ ថ្ងៃ​ពេញ(វីដេអូ)

  • 2019-12-06 03:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Nokia ម៉ូឌែល 2.3 ឆ្នាំ ២០២០ បានបង្ហាញ​មុខ​ថ្មីនេះជាមួយ​នឹង​សមត្ថភាព​ផ្សេងៗ​នៅ​កម្រិត​មធ្យម​ទាំង​បន្ទះឈីប និង​ឡេន​កាមេរ៉ា។

យ៉ាង​ណា​មិញ​ ​ថ្ម​ទូរសព្ទ​តម្លៃ​កណ្ដាល​នេះ ក្រុមហ៊ុន​អះអាង​ថា អាច​ស៊ូ​បាន​ដល់ ២ ថ្ងៃ​ឯណោះ​ដោយ​បង្ហាញ​តាម​រយៈ​វីដេអូ​ផ្លូវការ​ថ្មី​ចុងក្រោយ។ ចំណុច​ដ៏​រសើប​នេះ អាច​ថា​ជា​កន្លែង​ទាក់​ចិត្ត​ខ្លាំង​ជាង​គេ សម្រាប់​អ្នក​ធ្លាប់​ប្រើ​ទូរសព្ទចាស់ៗ​យីហោ Nokia ​ពី​មុន (តែ​បោក​​បែក​ឬ​អត់​នោះ គេ​អត់​បញ្ជាក់​ប្រាប់​ផង!! )។

ម៉ូឌែល Nokia 2.3 ឆ្នាំ ២០២០

Nokia 2.3 ​រចនា​រូប​រាង​មិន​ចាញ់​ម៉ូឌែល​ទើប​នឹង​ចេញ (Nokia 6.2 និង Nokia 7.2) នោះទេ​ពោល​គឺ ម៉ូឌ​តំណក់​ទឹក​ដដែល អេក្រង់ ៦,២ អ៊ិញ LCD។ វា​ដំណើការ​ដោយ​ Android One (ស្ដុក​ដើម) តែ​ដាក់​ត្រឹម​បន្ទះឈីប MediaTek Helio A22 ឯ RAM២GB មេម៉ូរី ៣២GB (ទិញ​មេម៉ូរី​កាត​ក្រៅ​ថែម​បាន) Bluetooth 5.0 ប្រើ​រន្ធ​សាក MicroUSB មាន​រន្ធ​ដោត​កាស​ មាន​កម្មវិធី​វិទ្យុ FM ​ថ្ម ៤០០០ មីលី​អំពែម៉ោង​(ប្រើ​បាន ២ ថ្ងៃ) គ្មាន​ឆ្នាំង​សាក​លឿន​ទេ (៥ វ៉ាត់ ធម្មតា)។ Nokia 2.3 មាន​ជម្រើស​ពណ៌​ ៣ គឺ​ប្រផេះ ​បៃតង​ចាស់ និង​ពណ៌​មាស។

Face focus លើកាមេរ៉ា Nokia 2.3

សមត្ថភាព​កាមេរ៉ា​មុខ ៥ មេហ្គាភិចសែល(f/2.4) បង្កប់​មុខងារ​ស្កេន​មុខ​ដោះ​សោរ​ថែម​ទៀត​ផង ចំណែកកាមេរ៉ា​ក្រោយ​ ២ គ្រាប់​ (៣២ (f/2.2) + ២(Depth sensor) អាច​ថត​រូប​បាន​ក្នុង​កម្រិត​មធ្យម​មិន​ស្អាត​ខ្លាំង តែ​ក៏​មិន​អន់​ពេក​ដែរ(ក្រុមហ៊ុនអះអាងថា Short Like a Pro) វីដេអូ​ថត​បាន 1080p@30fps ។ រីឯតម្លៃតែ ១១០ ដុល្លារ​ប៉ុណ្ណោះ​អាច​រក​ទិញ​បាន​នៅ​លើ​វិបសាយ​ផ្លូវការ​បាន​ហើយ Nokia.com

កាមេរ៉ាថតយប់មានមុខងារ Night mode
អាចថតសកម្មភាពផ្សេងៗបានច្បាស់ល្អ

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ GSMarena | Nokiamob.net   ប្រែ​សម្រួល៖ រក្សា