Solskjaer យល់​ថា ខ្សែ​ប្រយុទ្ធ Man Utd ម្នាក់ អាច​នឹង​ក្លាយ​ជា​កំពូល​កីឡាករ​ដូច​ Ronaldo

  • 2019-12-10 11:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Marcus Rashford អាច​ប្រៀប​បាន​នឹង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo នៅ​ថ្ងៃ​អនាគត។

លោក​បាន​លើកឡើង​ថា៖ " វា​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ប្រៀបធៀប Rashford និង Ronaldo ដោយ​សារ​តែ​កីឡាករ​ទាំង​ពីរ​នេះ មាន​រាង​ស្រដៀង​គ្នា មាន​ជំនាញ​ស្រដៀង​គ្នា ព្រម​អត្តចរិត​ទៀត​ផង​ " ។

លោក​បាន​បន្ត​ថា​​៖ " គេ​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​កំពូល​។ ខ្ញុំ​មិន​និយាយ​ពី​ចំនួន​គ្រាប់​បាល់​ទេ តែ​ប្រសិន​បើ​គេ​មាន​ទម្រង់​លេង​ល្អ និង​មាន​គំនិត​ផ្ដោត​ខ្លាំង​ចំពោះ​មុខ​ទី នោះ​គេ​នឹង​រក​គ្រាប់​បាល់​បាន ហើយ​សង្ឃឹម​ថា​ទម្រង់​លេង​របស់​គេ​នឹង​បន្ត​ដូច​នេះ​ចុះ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Rashford ពេល​នេះ​ដែរ​មាន​អាយុ ២២ឆ្នាំ​ហើយ។ តាំង​ពី​គេ​បង្ហាញ​ខ្លួន​ឲ្យ Manchester United កាល​ពី​រដូវកាល ២០១៥/១៦មក គេ​រក​បាន​ ៥៨គ្រាប់ ក្នុង ១៩១​ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី