មានអ្វីកើតឡើង ពេលសត្វបក្សី ហោះបុកចូលម៉ាស៊ីនយន្តហោះ?

  • 2019-12-12 06:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វបក្សីហោះបុកចូលម៉ាស៊ីនយន្តហោះ តែងកើតឡើងជារើយៗ ដែលគេហៅថា "Bird Strike”។ ជារៀងរាល់ឆ្នាំ វាបានធ្វើឲ្យក្រុមហ៊ុនអាកាសចរអាមេរិក ខាតបង់អស់ ១,២ពាន់លានដុល្លារ។ ក្នុងនោះ លុយមួយចំណែកប៉ុណ្ណោះសម្រាប់ការជួសជុល ក្រៅពីនោះគឺខាតបង់ដោយសារ ការពន្យាពេលហោះហើរ និងការលុបចោលជើងហោះហើរ។

ជាការពិតណាស់ Bird Strike អាចបិទម៉ាស៊ីនយន្តហោះ មិនឲ្យដំណើរការបាន ប៉ុន្តែម៉ាស៊ីនយន្តហោះត្រូវបានរចនាឡើង ឲ្យអាចទប់ទល់នឹងសត្វបក្សីយ៉ាងហោចណាស់ ១ក្បាល។ មិនតែប៉ុណ្ណោះ យន្តហោះនៅតែអាចហោះបានដដែល ដោយប្រើម៉ាស៊ីនមួយ។

ជាក់ស្តែង Bird Strike បង្កឲ្យមានគ្រោះថ្នាក់តិចបំផុត។ នៅចន្លោះឆ្នាំ១៩៩០ ដល់ ២០១៥ មានសត្វបក្សីហោះបុកចូលយន្តហោះអាមេរិក ១៦០ ៨៩៤ក្បាល ប៉ុន្តែមានតែ ៤០ក្បាលប៉ុណ្ណោះដែលបង្កឲ្យមានគ្រោះថ្នាក់។

ទោះជាយ៉ាងណា Bird Strike អាចបង្កឲ្យមានបទពិសោធន៍ដ៏គួរឲ្យព្រឺព្រួចដែរ ហើយជាទូទៅវាកើតឡើងនៅពេលយន្តហោះចេញដំណើរ និងចុះចត ហើយភាគច្រើនកើតឡើងនៅពេលថ្ងៃ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម