សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​គ្រប់គ្រូពេទ្យ​ប្រកាន់​នូ​វក្រម​សីលធម៌ វិជ្ជា​ជីវៈ​

  • 2019-12-16 02:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ហ៊ុន សែន បាន​ស្នើឲ្យ​គ្រូ​ពេទ្យ​គ្រប់​រូប​ប្រ​កាន់​នូ​វក្រម​សីល​ធម៌វិជ្ជាជីវៈ​របស់​ខ្លួន និង​ខិត​ខំ​ព្យាបាល​អ្នក​ជំងឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​គិត​​ពីជីវិត​អ្នក​ជំងឺ​ធំជាង​​ប្រាក់​។​

(រូបភាព៖ Screenshot ពី​ផេក​របស់​សម្តេច ហ៊ុន សែន)

សម្តេច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅព្រឹក​នេះថា៖ «​សុំ​គ្រូ​ពេទ្យ​បំរើការ​នៅតាមមន្ទីរ​ពេទ្យ​ ទាំងនៅ​ទីនេះ ត្រូវ​គោរព​​ក្រម​សីលធម៌​វិជ្ជាជីវៈ ទោះមាន​វឌ្ឍភាព​ក្ដី ភាគច្រើន​បាន​ធ្វើ​ហើយ នៅ​តែចំនួន​តិច​តួច​ទេ ដែលតិច​តួច​នេះ ហើយ​បង្កើតជា​ពាក្យ​សម្ដី ត្រីមួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់ ទាំងនេះ​ហើយ​ដែល​ខ្ញុំអំពាវ​នាវ​...អ្វី​ក៏​ដោយ​បើ​គ្មាន​សិលធម៌គ្រប់គ្រាន់​ទេ គ្មាន​ជោគជ័យបានទេ»។

សម្តេច ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រុម​គ្រូពេទ្យ​គិតពីអាយុ​ជីវិត​របស់​អ្នក​ជំងឺ​សំខាន់ ជាង​ប្រាក់ ដោយថា​អ្នកមាន​ឬអ្នក​ក្រ​ជីវិត​គឺ​សំខាន់​ដូចគ្នា។ សម្តេចបន្ថែមថា៖ «ជិវិត​មនុស្ស​មិន​ថា​មាន​ឬក្រ ជីវិត​មួយ​ដូចគ្នាហើយ​អ្នកក្រ​កាន់តែត្រូវយក​ចិត្ត​ទុក​ដាក់​ គាត់ក្រ​ហ្នឹង​ហើយ​បាន​មក​រក​យើង យើង​​ត្រូវ​អាណិត​ស្រឡាញ់ យក​ចិត្ត​ទុក​ដាក់​លើពួកគាត់ ឲ្យ​អស់ពី​លទ្ធភាព បើ​បញ្ហា​ហ្នឹង​មិន​​បាន​កែទេ ទោះបំពាក់​សម្ភាសរៈ រាប់​លានដុល្លារ​ទៀត ក៏​នៅ​តែមាន​ពាក្យ​សម្ដី​ត្អូញ​ត្អែពី​ពល​រដ្ឋ​យើង...កុំ​យក​លុយ​ជាធំ ត្រូវ​យក​ជីវិត​ជា​ធំ រឿង​លុយ​ទុក​ក្រោយ ធ្វើ​ម៉េច​ជួយជីវិត​គាត់​សិន»។

សម្តេច​បន្តទៀតថា៖ «អារឿង​ដណ្ដើម​គ្នា​នៅ​ចំណុច​ហ្នឹង មាន​ប្រាក់ទុក អត់ប្រាក់​បញ្ជូន​ទៅ​ពេទ្យ​ រដ្ឋ សកម្មភាព​ដើម្បី​សង្គ្រោះជីវិត​មនុស្សជា​ធំ ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ធ្វើបាន យើង​រៀន​ពេទ្យ​ដើម្បី​សង្គ្រោះជីវិត​មនុស្ស សម្ភាសន៍អ្នក​រៀន​ពេទ្យ ខ្ញុំ​ចង់ជួយ​សង្គ្រោះ​ជីវិត​មនុស្ស បាន​ចង់​រៀន​ពេទ្យ ...​ចុះ​ពេល​ក្លាយ​ជា​គ្រូ​ពេទ្យ​ហើយ​ម៉េច​មិន​មើល​លើ​គោល​ដៅ​ដើម​យើង មើល​ប្រាក់សំខាន់ជាង...អា​ខោមិន​ខោរអាវមិន អាវ​ហ្នឹង​ហើយ​ដែល​យើង​ត្រូវយក​ចិត្ត​ទុក​ដាក់»៕​

អត្ថបទ៖ ជំនោរ