មាន​ឈ្មោះ​ជា​តារា​ល្បី​ តើ​​ចំណូល​ចិត្ត​របស់ Taylor Swift បែប​ណា​ខ្លះ?

  • 2019-12-16 09:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Taylor Swift តារា​ចម្រៀង​អាមេរិក​ដែល​អាច​ចាប់​យក​ភាព​ល្បី​ល្បាញ​ ដោយ​ពឹង​សមត្ថភាព​ក្នុង​ខ្លួន​ពិតៗ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ច្រើន​រាប់​ភ្លេច​សម្រាប់​នាង​ខ្លួនឯង​លើ​វិស័យ​សិល្បៈសាកលលោក។

ចូល​សិល្បៈ​តាំង​ពី​អាយុ១៤ ឆ្នាំ មក​ដល់​ពេល​នេះ​ Taylor បាន​សម្រេច​ជោគជ័យ​ច្រើន​មែន​ទែន​ ហើយ​និយាយ​ពី​ចំនួន​អ្នកគាំទ្រ​វិញ​ ច្រើន​រក​លេខ​ដាក់គ្មាន។ ងាកទៅជីវិត​ឯកជន តើ​ Taylor មាន​អ្វី​ដែលជាចំណង់ចំណូលចិត្ត? Sabay សូម​លើក​យក​មក​បង្ហាញដូចតទៅ៖

១. ពណ៌​ដែល​នាង​ចូល​ចិត្ត​គឺ​ ក្រហម

២. ម្ហូប​ដែល​ចូល​ចិត្ត​ញ៉ាំ​គឺ អាហារ​ចិន ជប៉ុន និង​អាហារ​សម្រន់

៣. ពេល​ទំនេរ​នាង​ចូល​ចិត្ត​ចូល​ផ្ទះ​បាយ​ធ្វើ​ម្ហូប ឬ​មិនដូច្នោះទេ នាង​តែង​ចំណាយ​ពេល​តែង​និពន្ធ​ ដើរ​លេង​ ជិះស្គីលើទឹក និង​ជប់លៀង

៤. ចូល​ចិត្ត​អាន​សៀវភៅ To Kill a Mockingbird និង​ The Hunger Games

៥. Taylor Swift ជា​នារី​ដែល​ចូល​ចិត្ត​ស្លៀក​ខោ​រឹបៗ

៦. កីឡា​ដែល​ត្រូវ​នឹង​ចំណូល​ចិត្តរបស់​ Taylor គឺ​បាល់ទាត់ និង​បាល់ទះ

៧. លេខ ១៣ ជា​លេខ​ដែលនាង​ស្រឡាញ់​ជាងគេ

៨. សត្វ​ដែល​ស្រឡាញ់​បំផុត​គឺ ឆ្មា និង​សេះ

៩. រដូវ​ដែល​ Taylor ជាប់​ចិត្ត​ជាងគេ គឺ​រដូវ​ក្ដៅ

១០. Taylor និយាយ​ថា​បើ​សិន​ជា​នាងចាកចេញ​ពី​សិល្បៈ នាង​នឹង​ធ្វើជាអ្នកនិពន្ធប្រលោមលោក៕

អត្ថបទ៖ យី សុធារី