អ្នកគាំទ្របោះសុទ្ធតែ iPhone 11 Pro Max ឲ្យក្រុម EXO តែចុងក្រោយ Suho ធ្វើរឿងមួយនេះ
- 2019-12-17 06:19:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្របោះសុទ្ធតែ iPhone 11 Pro Max ឲ្យក្រុម EXO តែចុងក្រោយ Suho ធ្វើរឿងមួយនេះ
ចន្លោះមិនឃើញ
អំឡុងការប្រគំតន្ត្រី "EXplOration" ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីប្រធានក្រុមចម្រៀង EXO ស្រាប់តែទទួលបាននូវកាដូជាទីគាប់ចិត្តមួយគឺ iPhone 11 Pro Max ស្រោបក្នុងប្រអប់ពីសំណាក់អ្នកគាំទ្រ។
ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំដែលបានធ្វើឡើងកាលពីថ្ងៃទី ១៤ ធ្នូកន្លងទៅ បានទាញនូវអ្នកចូលរួមទស្សនារាប់ពាននាក់ ក្រោមការសម្ដែងនូវបទចម្រៀងល្បីៗដូចជា Tempo, Gravity និង Transformer។
ក្រោយបញ្ចប់ការសម្តែង អ្នកគាំទ្របានបោះនូវកាដូជាច្រើនមកលើឆាក ហើយក្នុងចំណោមនោះក៏ស្រាប់តែមានប្រអប់ iPhone 11 Pro Max ថ្មីស្រឡាងមួយគ្រឿងលេចនៅលើឆាក។ Suho ដែលជាប្រធានក្រុម EXO ក៏ដើរទៅរើសប្រអប់ទូរសព្ទនោះឡើង ហើយក្រឡុកម្តងជាពីរលើករហូតដឹងច្បាស់ថាខាងក្នុងប្រាកដជាមានទូរសព្ទពិតមែន។
យ៉ាងណាមិញ Suho ពុំបានទទួលយកវានោះឡើយ ផ្ទុយទៅវិញបានទម្លាក់កាដូដ៏មានតម្លៃនៅទីតាំងដដែល។ បញ្ជាក់ថា iPhone 11 Pro Max មានតម្លៃប្រមាណ ១ ០៩៩ ដុល្លារលើទីផ្សារអាមេរិក៕
អានអត្ថបទ: