មើលវីដេអូបង្ហាញឡាន Lexus 570 ពិសេសឆ្នាំ២០២០ មានកៅអីអង្គុយតែ៤ ពិតជាដកចិត្តមិនរួច (វីដេអូ)

  • 2019-12-23 08:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus LX 570 កៅអីអង្គុយ៤ ត្រូវ​បាន​ច្នៃ​ឡើង​ជា​ពិសេស​ដោយ​ក្រុមហ៊ុន MBS Automotive របស់​​ទីក្រុង​ឌុយបៃ នៃ​សហភាព​អារ៉ាប់រួម​។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Lexus LX 570 MBS Autobiography Edition។

ការ​ដក​កៅអី​អង្គុយ​ចេញ​មួយ​ជួរ​ ធ្វើ​ឲ្យ​កៅអី​អង្គុយ​ជួរ​ទី​ពីរ​កាន់​តែ​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន​ អាច​បត់​បែន​មួយ​គាប់​ចិត្ត។ នៅ​ផ្នែក​កណ្ដាល​នៃ​កៅអី​អង្គុយ​ក្រោយ​ក៏​មាន​កន្លែង​សម្រាប់​​ដាក់​ដៃ​ដ៏​ធំ និង​មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ផ្សេងៗ​ទៀត​ផង។

ថ្វី​បើ​ដក​កៅអី និង​កែប្រែ​ចំណុច​មួយ​ចំនួន​ក្នុង​កាប៊ីន​ខុស​ពី LX 570 ធម្មតា​មែន ប៉ុន្តែ​រថយន្ត​ប្រភេទ​ពិសេស​នេះ​នៅ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ​ ៥,៧ លីត្រ​ ទំហំ​ស៊ីឡាំង ៨ មាន​កម្លាំង​ ៣៦៧ សេះ និង​ប្រើ​ប្រអប់​លេខ​អូតូ​ ៨ វគ្គ​ដដែល៕

ចង់​ដឹង​ថា រថយន្ត Lexus LX 570 MBS Autobiography Edition នេះ​ស្រស់​ស្អាត​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី