មិនធម្មតា! Toyota Yaris ឆ្នាំ២០២០ ជិះ១០០គ.ម៉ ស៊ីសាំងមិនដល់ ៣លីត្រ

  • 2019-12-25 03:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបញ្ចេញព័ត៌មានលម្អិតទាក់ទងនឹងរថយន្តខ្នាតតូច Yaris ជំនាន់ថ្មី ដែលបំពាក់គ្រោងឆ្អឹg GA-B លើកដំបូង ជួយឲ្យវាកាន់តែមានទម្ងន់ស្រាលជាងមុន ហើយមានតួខ្លួនរឹងមាំជាងមុន។

រថយន្ត Toyota Yaris ស៊េរីឆ្នា២០២០ នេះ បំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ Dynamic Force Engine ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨៩សេះ។ ក្រុមហ៊ុន Toyota អះអាងថា រថយន្ត Yaris Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២,៨លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

មិនតែប៉ុណ្ណោះ Yaris គឺជារថយន្តខ្នាតតូចរបស់ Toyota ដំបូងបង្អស់ ដែលបំពាក់ប្រព័ន្ធប៉ុងពីរ E-Four (Electric Four-Wheel-Drive)។

ក្រៅពីនេះ Toyota Yaris ស៊េរីថ្មីបានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា មុខងារជំនួយការចត Toyota Teammate Advanced Park, អេក្រង់បង្ហាញទិដ្ឋភាពខាងក្រៅ Panoramic View Monitor, មុខងារសុវត្ថិភាព Toyota Safety Sense និង អេក្រង់ Display Audio ថ្មីផងដែរ។

រថយន្តនេះត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន តម្លៃចន្លោះពី ១២ ៧៥០ដុល្លារ ដល់ ២២ ៧៩០ដុល្លារ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី