ទម្លាយខ្ទេចខ្ទីសេវាកម្ម ម្ហូបអាហារលើយន្តហោះលំដាប់ពិភពលោកមកដល់ស្រុកខ្មែរ

  • 2019-12-25 11:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ ឬ​ទៅ​កន្លែង​ដែល​យើង​ប្រាថ្នា​ ជា​កាដូ​ដ៏​ប្រពៃ​មួយ​ដែល​យើង​គួរ​មាន​ឲ្យ​ខ្លួន​ឯង​យ៉ាង​ហោច​ណាស់​ក៏​មួយ​ឆ្នាំ​ម្ដង​។ ​ប៉ុន្តែ​ទន្ទឹម​នឹង​ដំណើរ​កម្សាន្ត​ យើង​ក៏​ត្រូវ​ការ​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​ មាន​​ផាសុកភាព​ទាំង​កាយ​ និង​ចិត្ត​ផង​ដែរ​។

នេះជាដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស​របស់​កញ្ញា​ ដាវីន​ ​បាន​ទៅ​ដល់់​ទីក្រុង​ឌូប៊ៃ​នៃ​ចក្រ​ភព​អារ៉ាប់រួម​។ អ្វី​ដែលពិសេស​នោះ​ យុវតីរូបនេះ ​បាន​ជិះ​យន្តហោះ​លំដាប់​ពិភពលោក​របស់​​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែល​មាន​ជើង​ហោះ​ហើរ​ត្រង់​ពី​ភ្នំពេញ​-ឌូប៊ៃ​ ​កាន់​តែ​​ងាយ​ស្រួល​សម្រាប់​អ្នក​ដំណើរ​នៅ​កម្ពុជា​។​ ដាវីន បានប្រាប់នូវចំណុច​គួរ​ឲ្យ​ចាប់​ចិត្ត​​នៅ​លើ​យន្តហោះ​ដ៏ល្បីដល់អ្នកទាំងអស់គ្នា​៖

១. មិន​បាច់​បារម្ភ​រឿង​ធ្វើ​ទិដ្ឋការ​ (Visa)​

មុន​ប្រាប់​ចំណុច​ពិសេស​លើ​យន្តហោះ​ ដាវីន​ បញ្ជាក់​បន្តិច​ដែរ​ថា​ ប្រសិន​បើ​​ជ្រើស​រើស​ ​Emirates ធ្វើ​ដំណើរ​ទៅ​ឌូប៊ៃ​ គឺមិន​ចាំបាច់​បារម្ភ​រឿង​ស្នើ​​ធ្វើ​ Visa ​ខ្លួន​ឯង​នោះ​ទេ​ ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ មាន​សេវា​រៀប​ចំ​យ៉ាង​ពេញ​ចិត្ត​ ដោយ​យើង​គ្រាន់​តែ​មាន​រូប​ថត​ Visa (មិន​ចាំបាច់​ផ្ដិត​)​ និង​​បង់​ថ្លៃ​សេវា​នៃ​រយៈ​ពេល​(​គិត​ចំនួន​ថ្ងៃ​) ដែល​យើង​ត្រូវ​ស្នាក់​នៅ ឬ​ចូល​ស្រុក​ទេស​របស់​គេ ​​(អន្តោប្រវេសន៍)ប៉ុណ្ណោះ​។

ចុចអាន ទីនេះ

២. សេវាកម្ម​យ៉ាង​កក់​ក្ដៅ​​​​​​

​នៅ​យប់​ម៉ោង​ ១១ ​​ថ្ងៃ​ទី​ ១៧​ ធ្នូ​​ ពេល​ឡើង​យន្ត​ហោះ​ចេញ​ពី​ភ្នំពេញ​ យុវតី​នេះ​​ប្រាប់​ថា​ ពេល​នោះ​ក្នុង​ចិត្ត​នាង​បន់​ស្រន់​គុណ​ម៉ែ​ គុណ​ឪ​​អស់​ហើយ​ ផ្សង​ជួប​តែ​រឿង​ល្អ​ពេល​ធ្វើ​ដំណើរ​លើ​អាកាស​ដំបូង​ក្នុង​ជីវិត​។​ ​​នៅ​ទីបំផុត​អ្វី​គ្រប់​យ៉ាង​គឺ​ស្ទើរ​តែ​ស្មាន​មិន​ដល់​ នៅ​លើ​យន្ត​ហោះ​ពោរពេញ​ភាព​ស្ងប់​ស្ងាត់​ មនុស្ស​ម្នា​ដែល​ឡើង​ទៅ​ សុទ្ធ​តែ​​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ មិន​ថា​ជាតិ​សាសន៍​ណា​សុទ្ធតែ​គោរព​ និង​ឲ្យ​តម្លៃ​ពី​បុគ្គលិក​លើ​យន្តហោះ​​។ ​កាន់​តែ​រំភើប​ទៀត​នោះ​ ចំពោះ​នាង​ដែល​មិន​ធ្លាប់​​ជិះ​ហោះ​យន្ត​ហោះ​ទាល់​តែ​សោះ​ នាង​ដាច់​ចិត្ត​​ស្នើ​សុំ​ខាង​ក្រុម​ការងារ​លើ​យន្តហោះ​ ជួយ​ឲ្យ​នាង​បាន​អង្គុយ​កន្លែង​ជាប់​មាត់​បង្អួត​ ព្រោះ​​នាង​​ខ្លាច​ពុល​យន្តហោះ​ និង​ឈឺ​ថ្កាត់​ជាយថាហេតុ​។​ លុះដល់ព្រលានយន្តហោះសុវណ្ណភូមិ ទិក្រុងបាងកក គេ​បាន​រៀប​ចំ​ឲ្យ​នាង​ពិតមែន​ ថែម​ទាំង​​សួរ​នាំ​ពី​សុខទុក្ខ​ខ្ញុំ​ និង​ភ្ញៀវ​ដទៃ​​ម្ដង​ហើយ​ម្ដង​ទៀត។​

៣. ម្ហូបអាហារហូរហៀ

​ក្រោយ​ពី​អង្គុយ​​មាត់​បង្អួត​គយ​គន់​ទេស​ភាព​​ ដាវីន​កាន់​តែ​រីករាយ​ជាមួយ​ការ​​ទទួល​អាហារ​ជាច្រើន​មុខ​ច្រើន​រសជាតិ និង​អាហារ​ជា​ច្រើន​ពេល​​ ដោយ​សារ​ត្រូវ​ចំណាយ​ពេល​យូរ​​ទម្រាំ​ដល់​គោល​ដៅ​គឺ​ប្រមាណ​ជា​ ១០ម៉ោង​។​

៤. ក្ដារចុចព័ត៌មានលើយន្តហោះ

ដាវីន​រៀប​រាប់​ដោយ​រំភើប​ ព្រោះ​នៅ​លើ​យន្ត​ហោះ​នាង​​ពិត​ជា​ទទួល​បាន​អារម្មណ៍​ថា​សុវត្ថិភាព​ នាង​បាន​ដឹង​ថា​យន្តហោះ​ ហោះ​ដល់​ណា​ មាន​រយៈ​កម្ពស់​ប៉ុន្មាន​ និង​ល្បឿន​ប៉ុន្មាន​ ជាមួយ​នឹង​ការ​អង្គុយ​សុខ​ស្រួល មិន​ចង្អៀត​ អាច​ដាក់​ជើង​បាន​យ៉ាង​ទូលាយ​ទាំង​បុរស​ និង​នារី​។

​៥. កម្មវិធី​កម្សាន្ត​មើល​មិន​ចេះ​ធុញ​

​ ​ចំណុច​សំខាន់​មួយ​ទៀត​​ដែល​នាង​​ចង់​ប្រាប់​ទៀត​នោះ​ គឺ​រយៈ​ពេល​ដ៏​យូរ​​នៅ​លើ​យន្ត​ហោះ​ មិន​បាន​ធ្វើ​ឲ្យ​យុវតី​នេះ​មាន​​អារម្មណ៍​ធុញ​ទ្រាន់​អ្វី​សោះ​ ព្រោះ​មាន​​​កម្ម​វិធី​កម្សាន្ត​ពិសេស​ឈ្មោះថា​ ICE​ មាន​ប៉ុស្តិ៍ (channel)​ ជាង​ ៤៥០០ ដែល​យើង​អាច​ទាញ​យក​កម្មវិធី​តាម​ Emirates App ​បាន​ជាមុន​។

​ហេតុ​អី​បាន​យើង​គួរ​ Download វា​ទុក​មុន​? ព្រោះ​ចំណេញ​ពេល​ យើង​អាច​បង្កើត​ជា​ Playlist ​ខ្លួន​ឯង​ ដោយ​ជ្រើស​រើស​ការ​កម្សាន្ត​ណា​ដែល​យើង​ចូលចិត្ត​ដូចជា​​ ភាពយន្ត​ល្បី​ៗ​ កម្មវិធី​ទូរទស្សន៍​ ចម្រៀង​ តន្ត្រី​ ហ្គេម​ និង​វិទ្យុ​... យើង​អាច​បង្កើត​​នៅ​ទី​ណា​ក៏​បាន​ ហើយ​នៅ​ពេល​ឡើង​យន្ត​ហោះ​ យើង​គ្រាន់​តែ​ភ្ជាប់​វា​ជាមួយ​លេខ​កៅអី​អង្គុយ( Pair with Seatback) ​របស់​យើង​ជា​ការ​ស្រេច។ ចំណុច​នេះ​ប្រសិន​បើ​មាន​ចម្ងល់​យើង​អាច​សួរ​បុគ្គលិក​យន្តហោះ​បន្ថែម​ គេរីករាយ​នឹង​ប្រាប់​ជានិច្ច​។

បន្ថែម​ពី​នេះ​ នៅ​លើ​យន្តហោះ​ក៏​មាន EmiratesRedTV ​ដែល​​បង្ហាញ​ពី​ទំនិញ​ផលិតផល​​សម្រាប់​លក់​លើ​អាកាស​ដល់​ភ្ញៀវ​ដែល​មាន​ចំណាប់​អារម្មណ៍​ផង​ដែរ​។

​៦. ជិះយន្តហោះសន្សំពិន្ទុ

ក្នុងកម្មវិធី App​ ខាង​លើ​ ក៏មាន​កម្មវិធីសន្សំពិន្ទុពីការទិញសំបុត្រយន្តហោះរបស់ Emirates។ យើងអាចយកពិន្ទុដែលសន្សំបានគ្រប់ចំនួន ទៅដោះដូរយកសំបុត្រយន្តហោះ ការទិញទំនិញនៅហាងលំដាប់ៗដែលជាដៃគូរបស់Emirates ជាដើម។

សូម​ចុចអាន​លម្អិត​ ទីនេះ​​​​​

​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី