vivo V17 បើកឲ្យអតិថិជន Pre-Order ចាប់ពីថ្ងៃនេះ តម្លៃខ្ទង់ $3xx

  • 2019-12-30 03:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រកាស និងបញ្ចេញទៅលើរូបភាពខ្លះៗទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិកស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល v ម៉ូឌែល V17 ដែលនិងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះផងដែរ។

ស្មាតហ្វូន V17 នេះគឺត្រូវបានបើកឲ្យធ្វើការ Pre-Order ចាប់ពីថ្ងៃទី២៨ ខែធ្នូ​នេះតទៅ រហូតទៅដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ជាមួយនឹងតម្លៃខ្ទង់ $3xx តែប៉ុណ្ណោះ។ ស្មាតហ្វូនម៉ូឌែល vivo V17 នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី និងលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា៖

បើនិយាយទៅកាន់ពណ៌របស់ V17 គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ២ ពណ៌គឺពណ៌ត្បូងគុជស (Crystal White) និងពណ៌គុជខៀវ (Admiral Blue)។

រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដែរនាំមុខគេជាមួយកម្រិតបង្ហាញ FHD+។ សម្រាប់​កាមេរ៉ា​ក្រោយ មានរហូតទៅដល់ ៤ គ្រាប់ដែលមានរាងជាអក្សរ L កាមេរ៉ាគោលទំហំ 48MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 8MP+2MP+2MP ។ Vivo V17 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Ultra O Screen មានទំហំអេក្រង់ 6.44 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V17 គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 91.38%។

ស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 2Kryo Gold2.0GHz,6Kryo Silver 1.7GHz។ ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 8GB និង អង្គផ្ទុកទិន្នន័យ 256GB ផងដែរ។ ចំពោះប្រតិបត្តិការនៃការដោះសោររបស់ V17 វិញត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោរ ដោយស្កេនក្រយៅដៃនៅលើផ្ទៃអេក្រង់។ ស្មាតហ្វូន vivo V17 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Fast Charging។ សម្រាប់តម្លៃលក់របស់ស្មាតហ្វូន vivo V17 នេះដែរនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះផងដែរ។

ព្រឹត្តិការណ៍នៃការសម្ពោធនៅឯសណ្ឋាគារ Sokha Phnom Penh Hotel ដែលនឹងមានការចូលរួមទៅដោយកំពូលតារាចម្រៀងជាច្រើនដួងដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឡូរ៉ា ម៉ម រួមទាំងតារាវ័យក្មេង ៣ ដួងមកពីកម្មវិធី Cambodia idol Junior។ រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖ លោក យារ៉ូ លោក រៀនថត លោក ឈិន ឆឿន និងកញ្ញា សុវណ្ណាឡាង។

សម្រាប់ព្រឹត្តិការណ៍នៃការសម្ពោធ vivo 17 នេះដែរនឹងធ្វើការផ្សាយផ្ទាល់ចេញពីផេកផ្លូវការរបស់ vivoKH / Hang Meas Live 24h / khmerload / khmernote / popular magazine ចាប់ពី ៦:៣០នាទីល្ងាច រហូតដល់ចប់កម្មវិធី៕

អត្ថបទថ្មី