ស្មាតហ្វូន vivo V17 តម្លៃជាង ៣០០ដុល្លារ លក់ដាច់ខ្លាំងហួសក្តីរំពឹង

  • 2020-01-09 06:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីស្មាតហ្វូននៃត្រកូល V ម៉ូឌែល vivo V17 បានដាក់ឲ្យដំណើរការនៅលើទីផ្សារអស់រយៈពេលប៉ុន្មានមកនេះ ឃើញថាចំនួនអតិថិជនដែលបានធ្វើការកុម្មង់ទុកមុនទៅលើស្មាតហ្វូន V17 មានចំនួនច្រើន ហើយនឹងអតិថិជនដែលបានមកធ្វើការជាវផ្ទាល់កើតឡើងខ្ពស់ហួសពីក្ដីរំពឹងទុក។

អ្វីដែលទាក់ចិត្តនឹងធ្វើឲ្យអតិថិជននៅតែអ្នកគាំទ្រ នឹងបន្តធ្វើការជាវទៅលើស្មាតហ្វូន V17 ដោយសារតែការរចនាមានភាពប្លែក បញ្ចេញនូវបែបបទថ្មី បច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន ហើយសំបូរបែបទាន់នឹងសម័យកាលនាមនុស្សសម័យថ្មី។ បើធៀបទៅនឹងស្មាតហ្វូនដ៏ទៃ ដែលមានតម្លៃខ្ទង់ជាង ៣០០ ដុល្លារ ដូចគ្នាស្មាតហ្វូន vivo V17 ពិតជាមានសមត្ថភាពខ្ពស់ ដែលអ្នកទាំងអស់គ្នាអាចធ្វើការពិចារណាបាន។

ចំពោះស្មាតហ្វូន V17 នេះមានតួរខ្លួនស្រោបផ្ទៃខាងក្រោយហើយនឹងគែមសងខាងប្រើប្រាស់ដោយប្លាស្ទិច។ ហើយវាក៏ត្រូវបានធ្វើការឌីហ្សាញ់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយបែបថ្មីមានរាងអក្សរ L ដាំបញ្ឈរនៅជិតគែមខាងឆ្វេងរំលេចដោយកែវលែនកាមេរ៉ាចំនួន ៤ គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash ពីរគ្រាប់។ 

ស្មាតហ្វូន Vivo V17 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Ultra O Screen មានទំហំអេក្រង់ ៦,៤៤ អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V17 គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ ៩១,៣៨% និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត FullHD+ ទំហំ 1080x2400 ភិចសែល។ 

vivo V17 មានកញ្ចប់ឡេនកាមេរ៉ា ៤ គ្រាប់ដែលជាលែន AI ដែលធ្វើ​ឲ្យ​ការថតរូបកាន់តែមានភាពស្រស់ស្អាត។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ ៤៨MP ជាមួយកម្រិត aperture f/1.8 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាតបែបធម្មជាតិ។​​ កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វាគឺអាចធ្វើបានត្រឹមកម្រិត 1080p@30fps វាមានមុខងារមួយហៅថា “Ultra-Stable Video” ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។ សម្រាប់កាមេរ៉ាគ្រាប់ទី ២ គឺជា Super wide-Angle lens មានទំហំ ៨MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ រីឯលែនពីរគ្រាប់ទៀតមានទំហំ ២MP ជាមួយកម្រិត aperture f/2.4 ដូចគ្នាដោយមួយគ្រាប់ជាប្រភេទ Macro Camera ប្រើសម្រាប់ថតរូបភាពវត្ថុដែលនៅគៀកបំផុតក្នុងរយះចំងាយ ៤ ស.ម ដោយប្រើនូវមុខងារ Super Macro និងមួយគ្រាប់ទៀតជា Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុដោយប្រើនូវមុខងារ Bokeh។   

កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ ៣២MP មានកម្រិត aperture f/2.45 អាចផលិតសាច់រូបភាពបានច្បាស់ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាតថែមទៀតផង ហើយក៏មានមុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់ជំនួយអោយការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។ 

ស្មាតហ្វូន V17 ប្រើបន្ទះឈីប Snapdragon 675 AIE-11nm  ជាមួយរ៉េមទំហំ ៨GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ ២៥៦GB ជាមួយ microSD។ បន្ទះឈីប Snapdragon 675 AIE-11nm ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 2Kryo Gold2.0GHz,6Kryo Silver 1.7GHz។ ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS9.2 ដែលទ្រទ្រង់ដោយ Android 9.0។

vivo V17 មានថ្មទំហំ 4,500mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកំដរដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅបានជាងមួយថ្ងៃដោយឥតបញ្ហា។ ថ្មរបស់វាក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន Dual-Engine Fast Charging កំលាំង 18W តាមរយះរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិចតែប្រើប្រាស់កម្សាន្តបានរយះពេលយូរ។ ចំពោះស្មាតហ្វូន vivo V17 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ ៣៦៩ ដុល្លាតែប៉ុណ្ណោះ៕