Apple ​បាន​ចំណូល​ច្រើន​ណាស់​ ​ដឹង​អត់ថាបុគ្គលិក​ប្រាក់​ខែ​ប៉ុន្មាន?​

  • 2020-01-10 09:41:34
  • ចំនួនមតិ 4 | ចំនួនចែករំលែក 45

ចន្លោះមិនឃើញ


ផលិត​ផល​ Apple ​មាន​តម្លៃ​ថ្លៃ​ និង​លក់​ដាច់​ណាស់​ក្នុង​មួយ​ឆ្នាំ​ៗ​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​មួយ​នេះ​កើប​លុយ​មិន​ស្ទើរ​ទេ។ បើ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​រក​ចំណូល​បាន​ច្រើន​អីចឹង​មួយ​ឆ្នាំ​ៗ​ តើ​បុគ្គលិក​ប្រចាំ​មុខ​តំណែង​នីមួយ​ៗ​ទទួល​បាន​ចំណូល​ប្រចាំ​ឆ្នាំ​ប៉ុន្មាន​ដែរ?

 apple staff1

បើ​ចង់​ដឹង​ ខាង​ក្រោម​នេះ​គឺ​ជា​ប្រាក់​ចំណូល​​របស់​មុខ​តំណែង​ចំនួន ១០​​នៅ​ក្រុមហ៊ុន​ Apple ប្រចាំនៅសហរដ្ឋអាមេរិក៖

 

១. វិស្វករឌីហ្សាញផលិតផល៖ ប្រាក់​ចំណូល​ចាប់​ពី​ ៩២ ០០០​ដុល្លារ​ ដល់​ ១៨១ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

២. អ្នក​វិភាគហិរញ្ញវត្ថុ៖ ប្រាក់​ចំណូល​ចាប់​ពី​ ៧០ ០០០​ដុល្លារ​ ដល់​ ១២៩ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​​

apple-duoi-thoi-tim-cook-co-gi-khac-2036-1410765533-541692dd131f6

 

apple-headquarters-10

៣. អ្នកវិភាគទិន្នន័យ៖ ប្រាក់​ចំណូល​ចាប់​ពី​ ៥២ ០០០​ដុល្លារ​ ដល់​ ១១៤ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៤. វិស្វករ​អេឡិចត្រូនិក៖ ប្រាក់​ចំណូល​ចាប់​ពី​ ៨៣ ០០ដុល្លារ​ ដល់​ ១៦៧ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៥. វិស្វករកម្មវិធី​៖ ប្រាក់​ចំណូល​ចាប់​ពី​ ៩៦ ០០០ដុល្លារ​ ដល់ ១៦១ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៦. វិស្វករកម្មវិធីជាន់ខ្ពស់​៖ ប្រាក់​ចំណូល​ចាប់​ពី​ ១២២ ០០០ដុល្លារ​ ដល់ ១៨៨ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៧. អ្នក​ជួលជុលផលិតផលប្រចាំ Apple Store៖ ប្រាក់​ចំណូល​ចាប់​ពី​ ៣៤ ០០០ដុល្លារ​ ដល់ ៥៨ ០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៨. អ្នកគ្រប់គ្រងប្រតិបត្តិការ​៖ ប្រាក់​ចំណូល​ចាប់​ពី​ ៥៧ ០០០​ដុល្លារ​ ដល់ ១៥៧ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

៩. អ្នក​គ្រប់​គ្រង​គម្រោងការ៖ ប្រាក់​ចំណូល​ចាប់​ពី​ ៦៦ ០០០ដុល្លារ​ ដល់​ ១៥៦ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

១០. អ្នក​គ្រប់​គ្រង​កម្មវិធី៖ ប្រាក់​ចំណូល​ចាប់​ពី​ ១១១​ ០០០ដុល្លារ​ ដល់​ ១៩០ ០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ប្រភព៖ payscale

អត្ថបទ៖ សុខហេង