គាស់គីឡូមក! ការប្រកួត PUBG ដំបូងគេនៅខ្មែរ ឲ្យរង្វាន់ ១២០ លានរៀល

  • 2020-01-14 07:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata បានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG តាមទូរសព្ទចល័តដំបូងបង្អស់ សម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដោយមានផ្ដល់រង្វាន់ជាថវិកាសរុបចំនួន ១២០ លានរៀលដល់ក្រុមដែលឈ្នះទាំងអស់ផងដែរ។

ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB តាមទូរស័ព្ទចល័តនឹងចាប់ផ្តើមពីថ្ងៃទី ២៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែមីនា ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជានិងមានគាំទ្រដោយក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៊ីនធឺណិត និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងលោក។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «នៅក្រុមហ៊ុន Smart យើងតែងតែខិតខំឆ្ពោះទៅមុខ និងផ្ដល់របៀបរស់នៅបែបឌីជីថល និងការកំសាន្តដែលមានលក្ខណៈច្នៃប្រឌិតសម្រាប់អតិថិជន។ កីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃបានបង្ហាញនូវការពេញនិយម ជាពិសេសក្នុងចំណោមអតិថិជន យុវវ័យរបស់យើង ហើយទើបយើងសម្រេចចិត្តរៀបចំការប្រកួតនេះឡើង សម្រាប់អ្នករាល់គ្នាដើម្បីរីករាយនឹងកីឡាអេឡិចត្រូនិចតាមទូរស័ព្ទដៃ ដែលមានអ្នកលេងច្រើនបំផុតជាមួយក្រុមហ៊ុន Smart ហើយក៏មានការឈ្នះរង្វាន់មួយចំនួនផងដែរ។»

ក្រៅពីការឈ្នះប្រាក់រង្វាន់ សមាជិកនៃក្រុមជ័យលាភីទាំង ១០ក្រុម នឹងទទួលបានទូរស័ព្ទសេ៊រីចុងក្រោយបង្អស់ពីក្រុមហ៊ុន Realme ផងដែរ។ ក្នុងនាមជាដៃគូរបស់ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB តាមទូរស័ព្ទចល័ត Realme នឹងជួយផ្ដល់ទូរស័ព្ទសម្រាប់សមាជិកគ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ត្រ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបង្កើតក្រុមដែលមានសមាជិកចំនួនបួននាក់ហើយចុះឈ្មោះតាមរយៈ pubg.smart.com.kh/join ។ បេក្ខជនចូលរួមទាំងអស់ត្រូវមានអាយុយ៉ាងតិច ១៦ឆ្នាំ និងជាអតិថិជនជាវគម្រោង PUBG Mobile Unlimited ប្រចាំខែអំឡុងពេលនៃការប្រកួត។ ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី ១៦ ខែកុម្ភៈ។

អតិថិជនដែលមានបំណងចង់លេងសេវាកំសាន្ត PUBG Mobile Unlimited គ្រាន់តែចំណាយ ៥ សេនក្នុងមួយថ្ងៃ សម្រាប់ការចូលរួមលេងកំសាន្តកម្មវិធី ឬ ១ ដុល្លារក្នុងមួយខែ សម្រាប់ការចូលលេងគ្មានដែនកំណត់រយៈពេល ៣០ ថ្ងៃ។ ដើម្បីភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited ប្រចាំថ្ងៃសូមចុច 7701# សម្រាប់ការភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited ប្រចាំខែ សូមចុច 7702 #។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អត្ថបទ៖ សុខណា