លេងល្បែងមួយនេះ Selena Gomez ស្ទាបយកៗគ្មានខ្លាចរអាបន្តិច (វីដេអូ)
- 2020-01-14 09:32:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងល្បែងមួយនេះ Selena Gomez ស្ទាបយកៗគ្មានខ្លាចរអាបន្តិច (វីដេអូ)
ចន្លោះមិនឃើញ
ក្រោយពីបានបញ្ចេញអាល់ប៊ុមចម្រៀងថ្មីរួចមក Selena Gomez បានបង្ហាញវត្តមានជាហែហូរក្នុងកម្មវិធីទូរទស្សន៍ ឬកម្មវិធីវិទ្យុនានា។ ក្នុងនោះក៏បានធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The Tonight Show របស់ Jimmy Fallon ផងដែរ។
ចូលរួមក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីនេះ Selena បានធ្វើការលេងហ្គេមស្ទាបរបស់នៅក្នុងប្រអប់ និងទស្សន៍ទាយថាជារបស់អ្វី ដែលប្រកួតគ្នាម្ដងម្នាក់ជាមួយអ្នកសម្របសម្រួលកម្មវិធី។ អ្នកសម្របសម្រួលកម្មវិធីហាក់ញញើតខ្លាំងពេលរៀបនឹងលូកដៃចូលប្រអប់ម្ដងៗ ខណៈដែល Selena វិញគ្មានខ្លាចរអាបន្តិចសោះឡើយ។
ទស្សនាវីដេអូដូចខាងក្រោម ៖