អ្នកគាំទ្របារម្ភអំពី Jennie ថាខូចចិត្តព្រោះឃើញ Comment និយាយមិនល្អពីខ្លួន

  • 2020-01-15 02:49:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jennie សមាជិក​ក្រុម​ចម្រៀង BLACKPINK ទទួល​បាន​ការ​ស្រឡាញ់​ជា​ច្រើន​ពី​អ្នក​គាំទ្រ ប៉ុន្តែ​​គេ​ក៏​សង្កេត​ឃើញ​ថា​​នាង​ទទួល​បាន​ការ​ស្អប់​ច្រើន​ដូច​គ្នា។ ថ្មីៗ​នេះ​អ្នកគាំទ្រ​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ Hashtag #JennieDeservesBetter ដើម្បី​​ប្រាប់​ដល់​មហាជន​ទូទៅ​គួរ​​តែ​បង្ហាញ​ការ​គោរព​ដល់​ Jennie ដែល​​មើល​ទៅ​បាន​ឈឺ​ចាប់​ដោយ​សារ​ពាក្យ​មិន​ល្អ​ដែល​ទទួល​បាន​លើ​អនឡាញ។

គួរ​ដឹង​ថា​ក្រុម​ BLACKPINK បាន​អង្គុយ​អាន​ Comment លើ​ការ​ផ្សាយផ្ទាល់​មួយ​សម្រាប់​កម្មវិធី​ដែល​រៀប​ចំ​ឡើង​ដោយ Samsung Indonesia ប៉ុន្តែ Jennie ត្រូវ​បាន​ប្រទះ​ឃើញ​ថា​មិន​សប្បាយ​ចិត្ត ដោយអ្នកគាំទ្រយល់ថាព្រោះតែនាងឃើញមាន​ Comment មិន​ល្អ​ជា​ច្រើន​អំពី​ខ្លួចលេច​ឡើង​ជា​ហូរហែ។ អ្នក​គាំទ្រ​ក៏​បាន​លើក​ឡើង​ថា​​ពិធីករ​គឺ​ស្ទើរ​តែ​មិន​ខ្វាយ​ខ្វល់​នឹង Jennie សោះ អំឡុង​ការ​ផ្សាយ​ផ្ទាល់។

នៅ​លើ Twitter អ្នក​គាំទ្រ​បាន​ចែក​រំលែក​វីដេអូ​ខ្លី​មួយ ដែល​បង្ហាញ​ថា​ Jennie ខំ​ប្រឹង​ទប់​អារម្មណ៍ មិនឲ្យធ្លាយចេញមកក្រៅ។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង