ចូលឆ្នាំចិន ឆ្នាំជូត ធាតុដី មានតែប្រើ៣ពណ៌នេះនាំសំណាងលាភហូរចូលផ្ទះ
- 2020-01-15 04:02:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំចិន ឆ្នាំជូត ធាតុដី មានតែប្រើ៣ពណ៌នេះនាំសំណាងលាភហូរចូលផ្ទះ
ចន្លោះមិនឃើញ
បើទោះបីជាបច្ចេកវិទ្យាកំពុងសម្រុកដើរទៅមុខយ៉ាងលឿនក៏ដោយ ប៉ុន្ដែគេពិបាកនឹងកាត់ផ្ដាច់អំពីអបិយជំនឿបានដែរ។ ដូច្នេះអ្នកនៅមានជំនឿ តែប្រកាន់ខ្ជាប់នូវទំនៀមទំលាប់យ៉ាងខ្ជាប់ខ្ជួន តួយ៉ាងចូលឆ្នាំចិន ឆ្នាំជូតខាងមុខនេះ អ្នកជឿលើហុងស៊ុយ គួរតុបតែងផ្ទះ និងស្លៀកពាក់ ៣ពណ៌ នឹងនាំលាភសំណាងឥតឈប់ហូរចូលផ្ទះមិនខាន។
តើ៣ពណ៌នេះមានពណ៌អ្វីខ្លះ? ចម្លើយនេះ លោកគ្រូចិនសែ កុក ឡុង ដែលល្បីល្បាញច្រើនឆ្នាំមកហើយនៅភ្នំពេញ នឹងបក ស្រាយដូចខាងក្រោម៖
សូមចុចអាន៖ ចង់បានលាភហូរចូលពេញផ្ទះ មកដឹងពីវិធីដកជើងធូបឲ្យត្រូវតាមក្បួនចិន
តាមទំនៀមទំលាប់របស់ជនជាតិ គឺ២ឆ្នាំប្រែធាតុម្ដង ហើយ៦០ឆ្នាំទើបជួបគ្នាវិញម្ដងទៀត។ ចំពោះឆ្នាំ ២០២០ ចូលឆ្នាំថ្មី ឆ្នាំជូត ពណ៌ដែលនាំលាភ នាំសំណាង និងសុភមង្គល ដល់ក្រុមគ្រួសារ គឺពណ៌ មាស ក្រហម និងលឿង ដែលត្រូវនឹងធាតុដី នៃឆ្នាំជូត។
១. ពណ៌មាស៖ មាសដុះក្នុងដី បើមានភ្លើងឆេះទៅដីទៅជាជី ។
២. ពណ៌ក្រហម៖ ក្រហមនាំលាភសំណាង។ តែបើមនុស្សឆាប់ខឹងឆាប់ឆេវឆាវ កុំប្រើពណ៌ក្រហមខ្លាំងពេក ដោយឆេះខ្លាំងពេកដីរឹង ដីទៅជាស៊ីម៉ងស៍។
៣. ពណ៌លឿង៖ តំណាងឲ្យមាស ។ ខ្មែរហៅពណ៌លឿង តំណាងដែក ឯចិនពណ៌លឿងតំណាងឲ្យមាស។
ទាំង ៣ពណ៌ខាងលើ ពណ៌ដែលល្អបំផុតសម្រាប់ឆ្នាំថ្មី គឺពណ៌មាស និងពណ៌ក្រហម។ ដូច្នេះការតុបតែងផ្ទះឆ្នាំនេះគួររំលេចពីរពណ៌នេះឲ្យបានខ្លាំង ហើយការស្លៀកពាក់ប្រសិនបើ ប្ដី និងប្រពន្ធ គឺប្ដី ពាក់អាវពណ៌មាស ប្រពន្ធពាក់អាវពណ៌ក្រហម គឺរកស៊ីមានបានខ្លាំងណាស់។
ទិសដែលនាំសំណាង និងគ្រោះ៖
ទិសនាំលាភសំណាង គឺមានទិសកើត និងលិច ដែលអាចសង់ផ្ទះ រកស៊ីមានបាន។ ឯទិសខាងត្បូងមិនសូវល្អ និងទិសជើង រាសីមធ្យម។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំថ្មី ឆ្នាំជូត ២០២០នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមករា ខាងមុខនេះ។
សូមទស្សនាវីដេអូ