ពិសេស​ណាស់ បាន​បញ្ចេញ​ស្នាដៃ​ថត "ខ្សែ​ភាពយន្ត​ខ្លី" ហើយ មានឱកាស​ឈ្នះ​រង្វាន់​ធំ​ទៀត!

  • 2020-01-15 04:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ដោយ​សំឡឹង​មើល​ឃើញ​ពី​ភាព​រីក​ចំ​រើ​ន​លើ​ស្នាដៃ​សិល្បៈ ផ្នែក​ផលិត​ខ្សែ​ភាព​យ​ន្ត និង​ភាព​យ​ន្ត​ខ្លីៗ​ជា​លក្ខណៈ​អប់​រំ ឬ​បែប​កម្សាន្ត​នានា ក្រុមហ៊ុន ឆ្នោត សៀង​ហៃ ឡូតូ ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​កូន​ខ្មែរ​គ្រប់​រូប ដែល​មាន​ចំណេះ​ដឹង ចំណង់​ចំណូល​ចិត្ត បទ​ពិសោធន៍ ក្នុង​ការ​ផលិត និង​ដឹកនាំ​... ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី ប្រកួតប្រជែង​ខ្សែ​ភាព​យ​ន្ត​ខ្លី ក្រោម​ប្រធានបទ "សំណាង​ពិត​! ឈ្នះ​ពិត​!” ដើម្បី​ឈាន​ទៅ​រក​ឱកាស​ឈ្នះ​រង្វាន់​ធំ។

​ចូល​រួម​កម្មវិធី ប្រិយមិត្ត​គ្រាន់តែ​អនុវត្ត​ទៅតាម​លក្ខខណ្ឌ​ងាយ​ៗ​របស់​ក្រុមហ៊ុន ដើម្បី​ឈ្នះ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​មួយ​នេះ​។ លក្ខខណ្ឌ​ គឺ​ប្រិយមិត្ត​គ្រាន់តែ​ផលិត​ខ្សែ​ភាព​យ​ន្ត​ខ្លី​មួយ ដែល​មាន​ភាព​ទាក់ទាញ ច្នៃប្រឌិត ត្រូវ​មាន​រយៈពេល​ចាប់ពី ២ ទៅ ៧​នាទី ក្រោម​ប្រធានបទ "សំណាង​ពិត​! ឈ្នះ​ពិត​!” របស់​ក្រុមហ៊ុន​ឆ្នោត​សៀង​ហៃ​ឡូតូ​។ ចុង​បញ្ចប់​នៃ​ភាព​យ​ន្ត​នីមួយៗ ត្រូវតែ​មាន​ពាក្យ​ថា "​សំណាង​ពិត​! ឈ្នះ​ពិត​!” ផ្លាស់​ប្ដូរ​ជីវិត​លោកអ្នក​ឥឡូវ​នេះ ជាមួយ​ឆ្នោត​សៀង​ហៃ​ឡូតូ​។​ ​ ​លក្ខខណ្ឌ​ចូលរួម​៖

​•​ ​បេក្ខជន​ត្រូវ​ចុះ​ឈ្មោះ ចូលរួម​ប្រកួត ឲ្យ​បាន​មុន​ថ្ងៃ​ទី ២៤ ខែ​មករា ឆ្នាំ ២០២០​។​

​•​ ​បេក្ខជន​ទាំងអស់ ត្រូវ​ផ្ញើ​ខ្សែ​ភាព​យ​ន្ត​ខ្លី​របស់​ខ្លួន​មក​អោយ​ក្រុមហ៊ុន ឲ្យ​បាន​មុន​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​•​ ​ក្រុមហ៊ុន​នឹង​ជ្រើសរើស​យក​ខ្សែ​ភាព​យ​ន្ត​ខ្លី ដែល​មាន​ភាព​ទាក់ទាញ ច្នៃប្រឌិត និង​ប្លែក​ពី​គេ ហើយ​ត្រូវ​តាម​លក្ខខណ្ឌ ចំនួន ៥ មក​ដាក់​ប្រកួត​នៅក្នុង Facebook Page របស់​ក្រុមហ៊ុន Shanghai Lotto - សៀង​ហៃ ឡូតូ នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

ការ​ជ្រើសរើស​វីដេអូ​នេះ នឹង​ធ្វើឡើង​ដោយ​គណៈកម្មការ ដែល​មាន​បទពិសោធន៍​ច្បាស់លាស់។

​បញ្ជាក់ ខ្សែ​ភាព​យ​ន្ត​ខ្លី ដែល​ត្រូវ​ទទួល​បាន​ជយលាភី គឺ​ខ្សែ​ភាព​យ​ន្ត​ដែល​មាន​អ្នក Like, Comment, Share​ដែល​មាន Engagement ច្រើន​ជាង​គេ ហើយ​ក្រុមហ៊ុន​នឹង​ប្រកាស​ល​ទ្ធ​ផល នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ ២០២០​។​ ​ ​ចង់ដឹងថា មាន​រ​ង្វាន់​អ្វី​ខ្លះ​ក្នុង​ការ​ប្រកួត​នេះ​! តោះ​មក​មើល​ទាំង​អស់​គ្នា​!

​•​ ​អ្នកឈ្នះ​លេខ ១ ទទួលបាន ម៉ូត Honda Dream ចំនួន ១ គ្រឿង ពាន​រ​ង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​លិខិត​សរសើ​ចំ​នួន ១ ។​

​•​ ​អ្នកឈ្នះ​លេខ ២ ទទួល​បាន​ទឹក​ប្រាក់រ​ង្វាន់ ១,០០០ ដុល្លារ ពាន​រ​ង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​លិខិត​សសើរ​ចំ​នួន ១ ។

​•​ ​អ្នកឈ្នះ​លេខ ៣ ទទួល​បាន​ទឹក​ប្រាក់រ​ង្វាន់ ៥០០ ដុល្លារ ពាន​រ​ង្វាន់​ដែល​បញ្ជាក់​ពី​ស្នាដៃ និង​លិខិត​សសើរ​ចំ​នួន ១ ។​

​•​ ​អ្នកឈ្នះ​លេខ ៤ ទទួល​បាន​ទឹក​ប្រាក់រ​ង្វាន់ ២០០ ដុល្លារ និង​លិខិត​សរសើរ​ចំ​នួន ១ ។​

​•​ ​អ្នកឈ្នះ​លេខ ៥ ទទួល​បាន​ទឹក​ប្រាក់រ​ង្វាន់ ១០០ ដុល្លារ និង​លិខិត​សរសើរ​ចំ​នួន ១ ។​ ​ ​ដោយ​ឡែក សម្រាប់​ប្រិយមិត្ត​ដែល​បាន​ចូលរួម​ទាំងអស់ តែ​មិន​បាន​ទទួល​ជ័យលាភី ក៏​ក្រុមហ៊ុន នឹង​ចេញ​ជា​លិខិត​សរសើរ​​បញ្ជាក់​ពី​ស្នាដៃ និង​ការចូលរួម​ដែរ​។​ ​ ​ព័ត៌មាន​បន្ថែម​: (Smart: 087 616 769) (Cellcard: 077 289 381) ​Facebook Page Shanghai Lotto - សៀង​ហៃ ឡូតូ​: facebook.com/shanghailotto/