Mata សង្គ្រោះ​ Man Utd ឲ្យ​ឡើង​ជុំ​បន្ត​ FA Cup ក្រោយ​យក​ឈ្នះ​​ Wolves

  • 2020-01-16 02:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​១​គ្រាប់​របស់​ Juan Mata នៅ​នាទី​៦៧​​ទល់​នឹង​ Wolves បាន​បញ្ជូន​ Manchester United ឡើង​ជុំ​ទី​៤​ពាន​ FA Cup។​

យប់​មិញ​គឺ​ជា​ការ​ប្រកួត​សារ​ឡើង​វិញ​​របស់​គូ​ទាំង​ពីរ​ក្រោយ​ជើង​ទី​មួយ​ពួកគេ​បាន​ត្រឹម​ស្មើ​គ្នា​ ០-០ ប៉ុណ្ណោះ​នៅ​ទឹកដី​ Molineux។ United ត្រូវ​ប្រឈម​មុខ​ជាមួយ​ Watford ឬ​ក៏​ Tranmere សម្រាប់​ជើង​ទី​៤។ មែន​ទែន​ទៅ​ក្រុមពីរ​នេះ​ត្រូវ​ប្រកួត​តាំង​ពី​ថ្ងៃ​អង្គារ​ម្ល៉េះ​ប៉ុន្តែ​ត្រូវ​លើក​ពេល​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង។​​

ក្រុម​បិសាច​ក្រហម​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ក្រុម​កំពូល​តារាង​ Liverpool សម្រាប់​ពាន​ Premier League ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​ ស្រប​ពេល​ Wolves ត្រូវ​ប៉ះ​ Southampton នៅ​ថ្ងៃ​សៅរ៍៕ ​​

ប្រភព៖ Manchestereveningnews   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម