Xiaomi នឹងបញ្ចេញទូរសព្ទកាមេរ៉ា ១០៨MP ចំថ្ងៃ Galaxy S20 ប្រកាសចេញ

  • 2020-01-20 08:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi នឹង​ប្រកាស​ចេញ​ស្មាតហ្វូន Mi 10 នា​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​ខាង​មុខ ដែល​វា​នឹង​​ជា​ស្មាតហ្វូន​ដំបូង​​មាន​ប្រើ​ប្រាស់​ឈីប Snapdragon 865 ដែល​ជា​ឈីប​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់ Qualcomm។

រូបភាពលេចធ្លាយបង្ហាញពីរូបរាង Mi 10

អ្នក​ចែក​រំលែក​ព័ត៌មាន​លេច​ធ្លាយ​មក​ពី​ប្រទេស​ចិន បាន​បង្ហាញ​ថា​ Mi 10 នេះ​នឹង​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ១០៨ MP ដូច​គ្នា​នឹង​ Mi Note 10 ដែរ។ ដូច​នេះ​វា​នឹង​ជា​ស្មាតហ្វូន​ដំបូង​ដែល​ប្រើ​ Sensor ​កាមេរ៉ា​ចុង​ក្រោយ​របស់ Samsung ផង និង​ប្រើ​ឈីប​ស៊េរី​ចុង​ក្រោយ​របស់ Qualcomm ផង​។

Mi 10 រំពឹង​ថា​មាន​កាមេរ៉ា​ចំនួន ៤ គ្រាប់​នៅ​ខាង​ក្រោយ និង​មាន​ការ​ឌីហ្សាញ​ស្រដៀង​នឹង Mi 9 ដោយ​កាមេរ៉ា​​រៀប​ជា​តួ​បញ្ឈរ​នៅ​ផ្នែក​ខាង​ឆ្វេង, មិន​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ខាង​ក្រោយ, អេក្រង់​ទំនង​ជា​ប្រភេទ LED និង​មាន​ចោះ​រន្ធ​​អេក្រង់​សម្រាប់​កាមេរ៉ា Selfie។

ចចាមអារ៉ាម​ផ្សេង​ទៀត​​បាន​លើក​ឡើង​អំពី​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​កម្លាំង ៦៦ វ៉ាត់ សម្រាប់​ប្រភេទ Pro ដែល​មាន​ន័យ​ថា​អាច​សាក​បាន​ពេញ​ក្នុង​ពេល ៣៥ នាទី។ Mi 10 Pro នេះ​ដែរ​ប្រហែល​ជា​មាន​ថ្ម​ទំហំ ៤៨០០ mAh។ ប៉ុន្តែ​យ៉ាងណា​នៅ​រង់​ចាំ​ការ​បញ្ជាក់​ពី Xiaomi ទាំង​អស់​គ្នា៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង