ពិធីបុណ្យសិង្ហបុរីដំបូងនៅភ្នំពេញនឹងបើកឲ្យគូររូបលើជញ្ជាំងដោយសេរី

  • 2020-01-21 09:32:57
  • ចំនួនមតិ 5 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ


​​សិង្ហបុរី​នឹង​​រៀប​ចំ​ពិធី​​បុណ្យ​គំនូរ​តាម​ផ្លូវ​ ( Street Art Fest)​​ លើក​ដំបូង​​បង្អស់​ឲ្យ​​អធិកអធម​​នៅ​រាជធានី​ភ្នំពេញ​​​​​ ដើម្បី​ប្រារព្ធ​ខួប​​ទី​៥៥​នៃ​ទំនាក់ទំនង​កាន់​តែ​រឹង​មាំ​ជាមួយ​​កម្ពុជា​​។​ ​

​ឯកឧត្តម​ Michael Tan​ អគ្គរាជទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​​​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​កម្មវិធី​ពិសេស​សម្រាប់​យុវជន​កម្ពុជា​ ដែល​នឹង​ទទួល​បាន​ចំណី​ភ្នែក​ប្លែក​ៗ​ ពី​ការ​​​បង្ហាញ​ពី​ស្នាដៃ​គំនូរ​លើ​ជញ្ជាំង​របស់​សិល្បករ​ដ៏​ល្បី​លោក​ Fonki

លោក Fonki

ទស្សនា​ការ​បង្ហាញ​​សមត្ថភាព​សម្ដែង​ពី​ប្រពៃណី​របស់​ប្រទេស​សិង្ហបុរី​រួម​បញ្ចូល​ជាមួយ​ប្រពៃណី​​កម្ពុជា​ ការ​​បរិភោគ​​​អាហារ​តំបន់​របស់​សិង្ហបុរី និង​កម្ពុជា និង​កម្មវិធី​ជា​ច្រើន​ ហើយ​កាន់​តែ​ពិសេស​គឺ​ អ្នក​ចូល​រួម​អាច​គូរ​គំនូរ​លើ​ជញ្ជាំង​ដោយ​មិន​គិត​ថ្លៃ។ ​​​​​​​​

កម្មវិធី​ដ៏​ធំ​នេះ ​ត្រូវ​បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ដោយ​ស្ថានទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា​ និង​សហភាពសហព័ន្ធ​យុវជន​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ១៥ ដល់ ២៩ កុម្ភៈ​ ឆ្នាំ​ ២០២០​ នៅ​ឯ​ WB Arena ​នៅ​បណ្ដោយ​ផ្លូវ​ទៅ​​ខាង​ក្រុង​​តាខ្មៅ​ ហើយ​ចូលរួម​ដោយ​សេរី។

ខាងក្រោមនេះ ជាស្នាដៃខ្លះ​របស់លោក Fonki ៖

ប្រភពរូបគំនូរ Fonki

ព័ត៌មានទាក់ទងកម្មវិធី​ សូម​តាមដាននៅលើផេកហ្វេសបុក Street Art Fest

អត្ថបទ៖ ស៊ិន សាវ៉េត