កូរ៉ូណាវីរុស៖ អ្នកស្លាប់កើនឡើងដល់ ១៣២នាក់ ខណៈអ្នកឆ្លងកើនដល់ជាង ៦ពាន់នាក់
- 2020-01-29 01:58:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉ូណាវីរុស៖ អ្នកស្លាប់កើនឡើងដល់ ១៣២នាក់ ខណៈអ្នកឆ្លងកើនដល់ជាង ៦ពាន់នាក់
ចន្លោះមិនឃើញ
ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មី បង្កឡើងដោយកូរ៉ូណាវីរុស បានបន្តកើនឡើងដល់ ១៣២នាក់ (កើន ២៦នាក់) គិតត្រឹមព្រឹកថ្ងៃពុធ ទី២៩ ខែមករានេះ ខណៈអ្នកឆ្លងបានកើនឡើងដល់ ៦០៥៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។
អ្នកស្លាប់ទាំង ១៣២នាក់ គឺសុទ្ធតែនៅប្រទេសចិនទាំងអស់ ខណៈអ្នកឆ្លងវីរុសនេះ មាន ចិន ៥៩៧៤នាក់ ថៃ ១៤នាក់ ហុងកុង ៨នាក់ តៃវ៉ាន់ ៨នាក់ ជប៉ុន ៧នាក់ ម៉ាកាវ ៧នាក់ ម៉ាឡេស៊ី ៧នាក់ សិង្ហបុរី ៧នាក់ អូស្រ្ដាលី ៥នាក់ អាមេរិកាំង ៥នាក់ បារាំង ៤នាក់ កូរ៉េខាងត្បូង ៤នាក់ កាណាដា ៣នាក់ វៀតណាម ២នាក់ និង កម្ពុជា អាល្លឺម៉ង់ នេប៉ាល់ ស្រីលង្កា ១នាក់៕