លេចធ្លាយរូបឡាន Kia Sorento ឆ្នាំ២០២១ ដូររាងថ្មី តែស្រដៀង SUV របស់ Rolls-Royce

  • 2020-01-31 04:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ រូបថតជាច្រើនសន្លឹកនៃរថយន្ត Kia Sorento ស៊េរីឆ្នាំ២០២១ ត្រូវបានបែកធ្លាយនៅលើបណ្តាញអ៊ីនធឺណិត ដោយបង្ហាញឲ្យឃើញថា មានដូររូបរាងថ្មីទាំងស្រុងតែម្តង។

រថយន្ត SUV ខ្នាតកណ្តាលខាងលើបានផ្លាស់ប្តូរផ្នែកខាងមុខថ្មី ដោយប្រើចង្កៀងមានរាងស្លីមជាងមុន និងប៉ាណាធំជាងមុន កាត់តាមម៉ូដែល Kia Telluride។

ផ្ទុយទៅវិញ ផ្នែកខាងក្រោយរបស់ Kia Sorento ហាក់មានភាពស្រដៀងទៅនឹង SUV របស់ Rolls-Royce គឺម៉ូដែល Cullinan ទៅវិញ ប៉ុន្តែវានៅតែលេចធ្លោ និងទាក់ទាញ។

ផ្នែកខាងក្រោយរបស់ Kia Sorento
ផ្នែកខាងក្រោយរបស់ Rolls-Royce Cullinan

ជាមួយគ្នានេះ Kia Sorento ឆ្នាំ២០២១ បានកែកុនកាប៊ីនក្នុងរឹតតែប្រណីត និងមើលទៅបែប Premium ជាងមុន ចាប់តាំងពីគុណភាពគ្រឿងបរិក្ខារ, អេក្រង់បង្ហាញព័ត៌មានធំជាងមុន, ឌីហ្សាញតាប្លូថ្មី និងចង្កឹះលេខថ្មីជាដើម។

ក្រុមហ៊ុន Kia ក៏បានបញ្ជាក់រួចមកហើយថា Sorento នឹងផ្តល់ជម្រើសម៉ាស៊ីនថ្មី គឺ Hybrid និង Plug-in Hybrid ក៏ដូចជា ម៉ាស៊ីនអ៊ីដ្រូហ្សែន នាពេលអនាគតផងដែរ។ Kia Sorento នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២០ ខាងមុខ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម